យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា មហាសេដ្ឋីជនជាតិរុស្សី លោក Alexander Subbotin បានស្លាប់យ៉ាងអាថ៌កំបាំង។
លោក Subbotin អតីតអ្នកគ្រប់គ្រងកំពូល នៃក្រុមហ៊ុនថាមពលរុស្ស៊ី Lukoil គឺជាមនុស្សចុងក្រោយបង្អស់ របស់ចង្កោមមហាសេដ្ឋីរុស្ស៊ីជាច្រើននាក់ ដែលបានស្លាប់ក្នុងលក្ខណៈគួរឱ្យសង្ស័យចំពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
សារព័ត៌មាន TASS បានរាយការណ៍ថា មហាសេដ្ឋីរុស្សីរូបនោះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ក្រោមដី នៅក្នុងផ្ទះ ក្នុងទីក្រុង Mytishchi ដែលជាទីក្រុងនៅភាគឦសាននៃរដ្ឋធានីមូស្គូ។ ចំពោះដំណឹងបឋមឱ្យដឹងថា លោកស្លាប់ដោយសារគាំងបេះដូង។ យ៉ាងណាមិញ សំណុំរឿងព្រហ្មទណ្ឌ ចំពោះការស្លាប់របស់លោក ត្រូវបានបើកដើម្បីស៊ើបអង្កេត៕ Source: Sabay