អ្នកប្រកបអាជីពរកស៊ីផ្លូវភេទ នៅប្រទេសជប៉ុន នឹងទទួលបានជំនួយ ផ្នែកហិរញ្ញវត្ថុ ដូចអាជីពផ្សេងទៀត ដែលរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩។
រដ្ឋាភិបាល នៃប្រទេសដែនកោះមួយនេះ បានត្រៀមលុយចំនួន១ទ្រីលានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងនោះអាជីពរកស៊ីផ្លូវភេទដែលជាមុខរបរ ចំហមួយក៏មានចំណែកនឹងគេដែរ ។
ការយកចិត្តទុកដាក់ ផ្ដល់ហិរញ្ញវត្ថុ ចំពោះអ្នករកស៊ីផ្លូវភេទធ្វើឡើង ក្រោយនារីម្នាក់បង្ហោះលើបណ្ដាញសង្គម Twitter រ៉ាយរ៉ាប់ពីការលំបាកអំឡុងកូវីដ-១៩ និងបន្ទាប់ពីអង្គការ ការងារនិងសុខភាពផ្លូវភេទ ហៅកាត់ SWASH បានសរសេរលិខិត ទៅរដ្ឋាភិបាល។
ទោះជាលក្ខខណ្ឌ និងចំនួនប្រាក់ឧបត្ថម្ភ មិនបានបញ្ជាក់ឲ្យច្បាស់ក៏ដោយ ក៏នេះគឺជាជោគជ័យ និងជានិមិត្តរូបមួយ សម្រាប់ការងាររកស៊ីផ្លូវភេទដែលត្រូវរដ្ឋាភិបាលទទួលស្គាល់ថា ជាការងារស្របច្បាប់ ។ គួររម្លឹកថាជប៉ុនគឺជាប្រទេសមួយបើកចំហលើការរកស៊ីផ្លូវភេទ និង ជាប្រទេសផលិតរឿងក្ដៅសាច់ (១៨+) ធំបំផុតមួយក្នុងពិភពលោក ៕