រីយ៉ូ៖ អាជ្ញាធរប្រេស៊ីលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៦ នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Pernambuco ភាគឦសានប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមការពារជនស៊ីវិលក្នុងតំបន់បានឲ្យដឹងថា មនុស្ស៥៥៦នាក់ នៅបន្តបាត់ខ្លួនហើយជិត៤.០០០នាក់ ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់ និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
ទីក្រុង Recife ដែលជារដ្ឋធានីនៃរដ្ឋ Pernambuco ភាគឦសានប្រទេសប្រេស៊ីល គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកស្លាប់ជាង ៣០នាក់ដែលបានចុះបញ្ជី។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតែបន្ដកើនឡើង ហើយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានសរសេរនៅលើបណ្ដាញ Twitter ថា លោកបានទៅជួប Recife នៅថ្ងៃចន្ទ នេះ ដើម្បីវាយតម្លៃស្ថានភាព៕
ប្រែសម្រួល ឈូក បូរ៉ា