ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ថា ទទួលបានជំនួយ​ ពីលោកខាងលិចជិត 6,5ពាន់លានដុល្លារ ប៉ុន្តែសូមជួយបន្ថែម

បរទេស៖ លោកស្រី Kateryna Rozhkova អនុប្រធានទីមួយនៃធនាគារជាតិ នៃអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបានទទួលជំនួយចំនួន 6,5 ពាន់លានដុល្លារ ពីបណ្តាប្រទេសលោកខាងលិច ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ។

យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Rozhkova បាននិយាយនៅថ្ងៃអាទិត្យថា “ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក អ៊ុយក្រែនបានទទួលប្រាក់ជិត 6,5 ពាន់លានដុល្លារពីបណ្តាប្រទេសដៃគូ ដើម្បីគាំទ្រសេដ្ឋកិច្ច” ដោយបន្ថែមថា មូលនិធិទាំងអស់ ត្រូវបានតម្រង់ទៅថវិការបស់ប្រទេស។

សរុបទាំងជំនួយ ទាំងកម្ចីទាំងនោះ លោកស្រី បានពន្យល់ប៉ុន្តែមិនបានបញ្ជាក់ថា តើរដ្ឋាភិបាលទីក្រុងគៀវ ត្រូវសងវិញប៉ុន្មាននោះទេ។ មន្ត្រីរូបនេះបានបន្ថែមថា អត្រាការប្រាក់ លើកម្ចីដល់អ៊ុយក្រែន គឺ«ទាប» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។

យោងតាមមន្ត្រី អ៊ុយក្រែនត្រូវការជំនួយយ៉ាងហោចណាស់ 5 ពាន់លានដុល្លារ ជារៀងរាល់ខែ ដើម្បីគ្របដណ្តប់ឱនភាពថវិការដ្ឋ ចំពេលមានវិបត្តិបច្ចុប្បន្ន។ លោកស្រីបានរំលឹកឡើងវិញ នូវការអំពាវនាវពីមុន ពីប្រធានាធិបតី Volodymyr Zelensky សម្រាប់ជំនួយនេះត្រូវបានផ្តល់ដោយ ដៃគូលោកខាងលិចសម្រាប់ ទីក្រុងគៀវ។

កាលពីខែមុន លោក Zelensky បានថ្លែងទៅកាន់ធនាគារពិភពលោក និង IMF ដោយនិយាយថា ប្រទេសរបស់លោកបាន ទទួលរងការខូចខាតច្រើន ជាងកន្លះពាន់ពាន់លានដុល្លារ ហើយត្រូវការជំនួយប្រហែល 7 ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីរក្សាភាពភាពសកម្ម។ GDP របស់ប្រទេសកាលពីឆ្នាំមុន ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល 165 ពាន់លានដុល្លារ ហើយអាជ្ញាធរក្រុងគៀវ បាននិយាយថាវាបានធ្លាក់ចុះពី 30% ទៅ 50% ក្នុងអំឡុងពេលប្រតិបត្តិការ យោធារបស់រុស្ស៊ី៕ ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top