ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ដាក់បង្ហាញប្រភេទ​ មីស៊ីលបាញ់ បានចម្ងាយឆ្ងាយប្រឆាំង នឹងរថពាសដែក

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញនូវប្រភេទមីស៊ីល ប្រឆាំងនឹងរថពាសដែក ជំនាន់ទី៦ ។

ប្រព័ន្ធការពារជាតិ Rafael Advanced Defence Systems បានឲ្យដឹងថា វាគឺជាប្រភេទមីស៊ីល ដែលអាចបាញ់បានរយៈចម្ងាយ ឆ្ងាយប្រភេទថ្មី នៃប្រភេទ non-line of sight, electro-optically guided series ដែលអាចបាញ់បង្ហោះក្នុងលក្ខណៈ បាញ់ចេញ“ភ្លើង និងបាត់ទៅវិញ” និងក្នុងការសង្គ្រោះ ដែលមានមីស៊ីលចំនួន៨ ។

ប្រព័ន្ធ Rafael បានឲ្យដឹងថា ភាពជាក់លាក់ របស់វាអាចឈានដល់ចម្ងាយ រហូតដល់៥០គីឡូម៉ែត្រ ប្រសិនបើបាញ់ចេញពីឧទ្ធម្ភាគចក្រ ឬរហូតដល់៣២គីឡូម៉ែត្រ ពេលបាញ់ចេញពីលើដី និងសមុទ្រ ។

ប្រព័ន្ធខាងលើបានឲ្យដឹងទៀតថា មីស៊ីលនេះផ្តល់នូវការស៊ើបការណ៍សម្ងាត់ និងការវាយតម្លៃពីការខូចខាត ពេលវេលាជាក់ស្តែង ដែលអនុញ្ញាតឱ្យវាត្រូវបានកែតម្រូវ ទៅតាមគោលដៅ ឬលុបចោលបេសកកម្ម នៅពាក់កណ្តាលនៅព ពហោះហើរ ។

លើសពីនេះ ការគ្រប់គ្រងលើមីស៊ីល ដែលបានបាញ់បង្ហោះ អាចត្រូវបានផ្លាស់ប្តូរសមរភូមិពាក់នៅកណ្តាល នៃការហោះហើរ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ សម្របសម្រួល ។

គឺចង់បានន័យថា ជាឧទាហរណ៍ ប្រសិនបើឧទ្ធម្ភាគចក្របាញ់មីស៊ីល ប្រឆាំងនឹងគោលដៅមានរយៈចម្ងាយខ្ពស់ ប៉ុន្តែនៅតែបន្តហោះហើរ នៅខាងក្រៅតំបន់នោះ យានជំនិះនៅលើដីនៅតំបន់ជុំវិញអាចគ្រប់គ្រង និងដឹកនាំមីស៊ីលឆ្ពោះ ទៅកាន់គោលដៅបានដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top