កូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណបដំបូង របស់ខ្លួនដោយជោគជ័យ ទៅកាន់គន្លងតារាវិថី ដោយបង្កើនមហិច្ឆតា របស់ប្រទេសនេះក្នុងលំហ។

នេះគឺជាការបាញ់បង្ហោះលើកទី២ នៃយានបង្ហោះផ្កាយរណប របស់កូរ៉េខាងត្បូង ក្រោយពីយានផ្កាយរណបដំបូង ដែលគេឱ្យឈ្មោះថា Nuri បានហោះចេញពី Goheung ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងត្បូង នៃទីក្រុងសេអ៊ូល មិនបានសម្រេចតាមការរំពឹងទុក។
កូរ៉េខាងត្បូង បានប៉ុនប៉ងដើម្បីបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាស ប៉ុន្តែបានទទួលរងបរាជ័យ កាលពីខែតុលា ឆ្នាំ ២០២១។ កម្មវិធីអវកាសរបស់កូរ៉េខាងត្បូងមានគោលបំណង ចុះចតយានអវកាសមួយ នៅលើឋានព្រះច័ន្ទ ក្នុងឆ្នាំ ២០៣០ ៕
