ព័ត៌មានអន្តរជាតិ

ទីបំផុត! សហរដ្ឋអាមេរិក ចាប់ផ្តើមអនុវត្តន៍ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារតូចៗ ចាប់ពីអាយុ៦ខែ នៅទូទាំងប្រទេស

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា បើយោងតាមអ្នកសម្របសម្រួល​ ការឆ្លើយតបរបស់សេតវិមាន លោកវេជ្ជបណ្ឌិត Ashish Jha បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី៦ខែ នៅទូទាំងប្រទេស ហើយលទ្ធភាព នៃការចាក់វ៉ាក់សាំងនឹងប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

និយតករអាមេរិក​ បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ចំនួន២ដងរបស់ Moderna សម្រាប់កុមារ ដែលមានអាយុពី៦ខែដល់៥ឆ្នាំ និងវ៉ាក់សាំង Pfizer-BioNTech ចាក់៣ដងសម្រាប់កុមារ ដែលមានអាយុពី៦ខែដល់៤ឆ្នាំ កាលពីចុងសប្តាហ៍មុន ។

វាមិនច្បាស់ទេ ថាតើ ឪពុកម្តាយប៉ុន្មាននាក់ នឹងយកកូនមកចាក់វ៉ាក់សាំង ដល់កូនពៅរបស់ពួកគេ ។

ឪពុកម្តាយម្នាក់ក្នុងចំណោម៥នាក់ ដែលមានកូនអាយុក្រោម៥ឆ្នាំ បាននិយាយថា ពួកគេមានបំណងចាក់វ៉ាក់សាំង ឲ្យពួកគេ “ភ្លាមៗ” បន្ទាប់ពីពួកគេមានសិទ្ធិ ការស្ទង់មតិដោយមូលនិធិគ្រួសារ Kaiser ដែលបានបោះពុម្ព កាលពីខែឧសភាបានបង្ហាញ ឲ្យឃើញដូច្នេះ ។ មានតែកុមារប្រហែល២៩ភាគរយ ដែលមានអាយុពី៥ទៅ១១ឆ្នាំប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹងវ៉ាក់សាំង Pfizer-BioNTech ចាប់តាំងពីវាត្រូវបានអនុញ្ញាត ក្នុងខែតុលា នេះបើយោងតាមទិន្នន័យ របស់សហរដ្ឋអាមេរិក ។

លោក Chinmay Hegde ឪពុករបស់កូនស្រីអាយុ១៤ខែ បានប្រាប់ដល់ទីភ្នាក់ងារ Reuters នៅខាងក្រៅមន្ទីរពេទ្យកុមារជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោនថា ការអនុញ្ញាតពីសហរដ្ឋអាមេរិក គឺជាការធ្វើឲ្យធូរស្បើយច្រើនណាស់។ កូនស្រីរបស់គាត់ ជាមនុស្សដំបូងគេ ដែលត្រូវបានចាក់ថ្នាំបង្ការ នៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ។

គាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ឥឡូវនេះយើងអាចធ្វើដំណើរ និងធ្វើដំណើររបស់យើង ដោយមិនមានអារម្មណ៍ធុញថប់ច្រើនទេ” ដោយលើកឡើងពីការជួបជុំគ្រួសារ ដែលបានគ្រោងទុក នៅប្រទេសកាណាដាក្នុងខែកក្កដា ។

កុមារដែលចាប់ផ្តើម ចាក់វ៉ាក់សាំងរបស់ពួកគេ ជាមួយនឹងការចាក់ថ្នាំ Pfizer នៅសប្តាហ៍នេះអាចទទួលបាន ការចាក់លើកទី ៣របស់ពួកគេនៅសប្តាហ៍ នៃថ្ងៃទី១២ ខែកញ្ញា ឬក្រោយនេះ ។ អ្នកដែលទទួលបានការចាក់ថ្នាំ Moderna លើកដំបូង ក្នុងសប្តាហ៍នេះ អាចបញ្ចប់ការចាក់វ៉ាក់សាំង បានភ្លាមៗនៅថ្ងៃទី១៩ ខែកក្កដា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top