ព័ត៌មានអន្តរជាតិ

ដល់វគ្គមហាអំណាច ប្រជែងគ្នាលើអាកាស ! ប្រទេសមួយនៅអាស៊ី ជោគជ័យបង្ហោះផ្កាយរណប ទៅលំហ

កូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណបដំបូង របស់ខ្លួនដោយជោគជ័យ ទៅកាន់គន្លងតារាវិថី ដោយបង្កើនមហិច្ឆតា របស់ប្រទេសនេះក្នុងលំហ។

នេះគឺជាការបាញ់បង្ហោះលើកទី២ នៃយានបង្ហោះផ្កាយរណប របស់កូរ៉េខាងត្បូង ក្រោយពីយានផ្កាយរណបដំបូង ដែលគេឱ្យឈ្មោះថា Nuri បានហោះចេញពី Goheung ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងត្បូង នៃទីក្រុងសេអ៊ូល មិនបានសម្រេចតាមការរំពឹងទុក។

កូរ៉េខាងត្បូង បានប៉ុនប៉ងដើម្បីបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាស ប៉ុន្តែបានទទួលរងបរាជ័យ កាលពីខែតុលា ឆ្នាំ ២០២១។ កម្មវិធី​អវកាស​របស់​កូរ៉េ​ខាង​ត្បូង​មាន​គោល​បំណង​ ចុះ​ចត​យាន​អវកាស​មួយ ​នៅ​លើឋាន​ព្រះ​ច័ន្ទ​ ក្នុង​ឆ្នាំ ២០៣០ ៕

Most Popular

To Top