ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អរគុណ តារាហូលីវូដ Ben Stiller, Angelina Jolie, Sean Penn និង Liev Schreiber ចំពោះដំណើរទស្សនៈកិច្ច ប្រទេសហែកហួរ ដោយសង្រ្គាមមួយនេះ

អ៊ុយក្រែន៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណ ចំពោះអ្នកទស្សនាតារាហូលីវូដ គឺ Ben Stiller, Sean Penn, Liev Schreiber និង Angelina Jolie បានទៅទស្សនាប្រទេស ដែលហែកហួរដោយសង្រ្គាម អំឡុងពេលការឈ្លានពានរបស់រុស្ស៊ី យ៉ាងព្រៃផ្សៃ ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ។

ក្រសួងការពារជាតិ បាននិយាយលើ Tweet ថា ប្រទេសនេះដឹងគុណចំពោះតារាហូលីវូដ ដែលទោះបីជាមានគ្រោះថ្នាក់ក៏ដោយ បានមកលេងយើង។ គណនីនេះបានដាក់ឈ្មោះ តារាសម្ដែងក្នុង Tweet ហើយបាននិយាយថា អ្នកគឺគ្រាន់តែជាការបំផុសគំនិត ដល់យើងទាំងអស់គ្នា។ មនុស្សរាប់លាននាក់ជុំវិញពិភពលោក បានឮការពិត ពីអ្នកអំពីការតស៊ូ របស់ប្រជាជនអ៊ុយក្រែន។

នាងជូលីជាបេសកជនពិសេស ជាមួយឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហើយបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលខែមេសា ជាកន្លែងដែលនាង បានជួបជាមួយអ្នកស្ម័គ្រចិត្ត និងជនភៀសខ្លួន។ ទន្ទឹមនឹងនេះដែរ Penn ស្ថិតក្នុងប្រទេស នៅពេលសង្រ្គាមផ្ទុះឡើង ហើយបាននឹងកំពុងបង្កើតភាពយន្តឯកសារ អំពីការឈ្លានពានដ៏ព្រៃផ្សៃ របស់លោកពូទីន។

តារាសម្ដែងរូបនេះក៏បានធ្វើការប្រគំតន្ត្រី ដែលផ្ដល់អត្ថប្រយោជន៍ ដោយរៃអង្គាសប្រាក់ ២ លានផោនសម្រាប់ជនរងគ្រោះ ក្នុងសង្គ្រាម។ តារា Spotlight លោក Liev Schreiber បានជួយស្វែងរកបណ្តាញគាំទ្រ និងផ្ទៀងផ្ទាត់អង្គការមូលដ្ឋាន ដែលជួយអ៊ុយក្រែន ចំណែក Stiller គឺជាតារាល្បីបំផុតក្នុងដំណើរទស្សនកិច្ចមួយ ដែលលោកបានជួបជាមួយប្រធានាធិបតី Volodymr Zelensky កាលពីម្សិលមិញ។

តារាសម្តែងអាយុ ៥៦ ឆ្នាំបានមកដល់ប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ហើយត្រូវបានគេថត នៅទីក្រុង Rzeszow ភាគអាគ្នេយ៍ដ៏ធំនៅជិតព្រំដែន ដោយនិយាយទៅកាន់បុគ្គលិក ផ្តល់ជំនួយនៅក្នុងកន្លែងស្តុកទុក។ នៅព្រឹកថ្ងៃច័ន្ទ លោក Stiller ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរយៈពេលវែង សម្រាប់ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជាទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងទិវាជនភៀសខ្លួនពិភពលោក។

តារាសម្តែងរូបនេះត្រូវបានគេឃើញដើរ ក្នុងចំណោមអគារត្រូវបានទម្លាក់គ្រាប់បែក នៅទីក្រុង Irpin ជាកន្លែងដែលកងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាន។ វីដេអូបានបង្ហោះទៅក្នុងគណនី Instagram របស់លោក លោក Stiller បាននិយាយថា ខ្ញុំឈ្មោះ Ben Stiller ហើយខ្ញុំនៅទីនេះ នៅប្រទេសអ៊ុយក្រែន ខ្ញុំកំពុងជួបមនុស្សត្រូវបានរងផលប៉ះពាល់ ដោយសង្រ្គាម និងស្តាប់ពីរបៀប ដែលវាបានផ្លាស់ប្តូរជីវិតរបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top