ព័ត៌មានអន្តរជាតិ

តារាកំប្លែង Bill Cosby រកឃើញខុសត្រូវ ការរំលោភផ្លូវភេទ របស់ក្មេងជំទង់នៅ Playboy Mansion

អាមេរិក ៖ តារាសម្តែង និងកំប្លែងអាមេរិក លោក Bill Cosby ត្រូវបានចៅក្រម អាមេរិក រកឃើញថា លោកទទួលខុសត្រូវ ចំពោះការរំលោភផ្លូវភេទស្ត្រីម្នាក់ នៅ Playboy Mansion កាលឆ្នាំ ១៩៧៥ នៅពេលនាងនៅក្មេង យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

គណៈវិនិច្ឆ័យក្នុងសំណុំ រឿងរដ្ឋប្បវេណីប្រឆាំង នឹងលោកបានផ្តល់សំណង ដល់ Judy Huth ចំនួន ៥00,000 ដុល្លារ សម្រាប់ការខូចខាតផ្លូវចិត្ត។ ការសម្រេចចិត្តនេះ គឺជាការបរាជ័យផ្លូវច្បាប់ ដ៏ធំមួយសម្រាប់តារាចម្រៀងវ័យ ៨៤ ឆ្នាំរូបនេះ ដែលធ្លាប់ត្រូវបានគេសរសើរថា ជាឪពុករបស់អាមេរិក ។
វាបានកើតឡើងត្រឹមតែ ១១ ខែ បន្ទាប់ពីលោក Cosby ត្រូវបានដោះលែងពីពន្ធនាគារ ក្រោយពីតុលាការកំពូល របស់រដ្ឋ Pennsylvania បានបដិសេធការផ្តន្ទាទោស ពីបទរំលោភផ្លូវភេទ របស់លោកនៅក្នុងសំណុំរឿង ព្រហ្មទណ្ឌផ្សេងគ្នានៅទីនោះ ។

តារាសម្ដែងរូបនេះបានជាប់ទោសពី ៣ ទៅ ១០ ឆ្នាំជាង ២ ឆ្នាំ។ អ្នកស្រី Huth បានប្រាប់តុលាការរដ្ឋប្បវេណី Santa Monica ក្នុងទីក្រុង Los Angeles ថា លោក Cosby បានអញ្ជើញនាង និងមិត្តភ័ក្តិម្នាក់ទៅកាន់ Playboy Mansion នៅពេលនាងមានអាយុ ១៦ ឆ្នាំ ហើយលោកមានអាយុ ៣៧ ឆ្នាំ ហើយបានបង្ខំនាងឲ្យធ្វើការរួមភេទ ។

នាងបាននិយាយថា នាងបានរងទុក្ខជាច្រើន ឆ្នាំបន្ទាប់ពីឧបទ្ទវហេតុនោះ នៅពេលដែលការចោទប្រកាន់ ជាច្រើនប្រឆាំង នឹងលោក Cosby ពីស្ត្រីផ្សេងទៀត បានជួយរំឭកដល់អនុស្សាវរីយ៍ នៃថ្ងៃនោះ ៕ដោយ៖លី ភីលីព

Most Popular

To Top