ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានលោកខាងលិចថា ជំហររបស់លោកខាងលិច នៅពេលនិយាយអំពីស្ថានភាពនៅអ៊ុយក្រែន គឺប្រឆាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ការជំរុញអ៊ុយក្រែន ជាមួយនឹងសព្វាវុធរបស់លោកខាងលិច នឹងនាំឱ្យប្រទេសរុស្ស៊ី “អនុវត្តបេសកកម្មបន្ថែម ទៀតនៅលើដី ផងដែរ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានអះអាងថា ជំហររបស់លោកខាងលិច នៅពេលនិយាយ អំពី ស្ថានភាពនៅអ៊ុយក្រែន គឺពិតជា “ប្រឆាំង និងបង្កគ្រោះថ្នាក់”។

លោកបាននិយាយថា “អាវុធកាន់តែច្រើនត្រូវបានបំពាក់ឱ្យអ៊ុយក្រែន នឹងធ្វើឱ្យជម្លោះនេះនឹងកាន់តែយូរ ភាពឈឺចាប់របស់របបណាស៊ី ដែលត្រូវបានគាំទ្រដោយរដ្ឋធានីលោកខាងលិចនឹងកាន់តែយូរ” ។ ក្នុងបរិបទនេះ លោក Lavrov បានធ្វើអត្ថាធិប្បាយលើអ្នកនយោបាយអ៊ុយក្រែន និងលោកខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top