ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា អ្នករូបវិទូជនជាតិរុស្សីម្នាក់ ដែលមានជំងឺធ្ងន់ធ្ងរ ដែលត្រូវបានចាប់ខ្លួននៅស៊ីបេរី ដោយសង្ស័យថា ក្បត់ជាតិនោះ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីត្រូវបានបញ្ជូន តាមជើងហោះហើរទៅកាន់ទីក្រុងម៉ូស្គូ វិញ ។
មន្រ្តីសេវាសន្តិសុខសហព័ន្ធ ហៅកាត់ (FSB) បានយកលោក Dmitry Kolker វ័យ៥៤ឆ្នាំចេញពីគ្រែមន្ទីរពេទ្យរបស់គាត់ នៅក្រុង Novosibirsk កាលពីថ្ងៃទី៣០ ខែមិថុនា ។ គាត់មានជំងឺមហារីកលំពែង ។
កាលពីថ្ងៃអាទិត្យ កូនប្រុសរបស់គាត់ឈ្មោះ Maxim បានរាយការណ៍ ពីការស្លាប់របស់គាត់ ដោយបានរិះគន់រដ្ឋអាជ្ញារុស្ស៊ី និង “ក្បាលម៉ាស៊ីនរដ្ឋ” ជុំវិញករណីនេះ ។
អ្នកឯកទេសខាងកង់ទិច និងឡាស៊ែរ ត្រូវបានគេសង្ស័យថា បានធ្វើចារកម្មឱ្យប្រទេសចិន ។
នៅថ្ងៃទី៣០ ខែមិថុនា តុលាការ Novosibirsk បានបញ្ជាឱ្យឃុំខ្លួនគាត់រយៈពេល២ខែ ។ គាត់ត្រូវបានគេនាំខ្លួនទៅពន្ធនាគារ Lefortovo នៃទីក្រុងម៉ូស្គូ ហើយបានស្លាប់នៅពេលក្រោយ នៅក្នុងមន្ទីរពេទ្យក្បែរនោះ ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ គាត់បានអានការបង្រៀនដល់និស្សិតចិន ដោយមានភ្នាក់ងារ FSB ធ្លាប់មានវត្តមាននៅក្បែរគាត់ ។
បងប្អូនជីដូនមួយរបស់គាត់ លោក Anton Dianov បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “ការចោទប្រកាន់ទាំងនេះពិតជាគួរឱ្យអស់សំណើច និងឃោរឃៅបំផុត និងមិនធម្មតាដែលត្រូវបង់ប្រាក់ លើបុរសដែលឈឺបែបនេះ” ។
លោកបានបញ្ជាក់ថា “គេដឹងថា គាត់នៅលើគ្រែស្លាប់ ហើយគេជ្រើសរើស យកការធ្វើចាប់ខ្លួនគាត់បែបនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា