កីឡា

ព័រទុយហ្គាល់ ហក់ឡើងមកឈរក្នុង ចំណាត់ថ្នាក់កំពូលទាំង ៥ នៃតារាង FIFA World Rankings

​បរទេស៖ ព័រទុយហ្គាល់បានក្លាយជាក្រុមតែមួយគត់ ក្នុងចំណោមក្រុមខ្លាំងទាំង ១០ (Top 10) ដែលមានការកើនឡើងចំណាត់ថ្នាក់ ដោយបានហក់ឡើង ២ កម្រិត មកឈរនៅលេខ ៥ ពិភពលោក នៅក្នុងការប្រកាស ចំណាត់ថ្នាក់ FIFA/Coca-Cola World Rankings ចុងក្រោយ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ តុលា ឆ្នាំ២០២៦ ។

​ការហក់ឡើងមកកាន់លេខរៀងទី ៥ នេះ កើតឡើងក្រោយពីព័រទុយហ្គាល់បានយកឈ្នះទាំង ៤ ប្រកួតក្នុងក្របខ័ណ្ឌ UEFA Nations League នាអំឡុងពេលប្រកួតអន្តរជាតិនេះ ដោយបានយកឈ្នះន័រវែស (២ ដង) វែលស៍ និងដាណឺម៉ាក។
ជាក្រុមពីរផ្សេងទៀតក្នុង Top 10 ដែលមានការប្រែប្រួល ដោយក្រុមទាំងពីរបានធ្លាក់ចុះម្នាក់ ១ កម្រិត បន្ទាប់ពីប្រកួតបានត្រឹមស្មើក្នុងការប្រកួតមិត្តភាព។

អេស្ប៉ាញ (លេខ ១)៖ នៅតែបន្តឈរកំពូលតារាងយ៉ាងរឹងមាំ បន្ទាប់ពីបានឈ្នះទាំង ៤ ប្រកួតក្នុងពានរង្វាន់ Nations League ដោយយកឈ្នះអង់គ្លេស (៣-២) ក្រូអាស៊ី (២ ដង) និងសាធារណរដ្ឋឆែក។

អាហ្សង់ទីន (លេខ ២)៖ បន្តឈរនៅចំណាត់ថ្នាក់លេខ ២ ក្រោយយកឈ្នះបេណាំង ៣-០ ក្នុងការប្រកួតចុងក្រោយរបស់ Lionel Messi សម្រាប់ក្រុមជម្រើសជាតិ។

ក្រុមផ្សេងៗទៀតក្នុង Top 10៖ បារាំង និងអង់គ្លេស បន្តឈរនៅលេខ ៣ និងលេខ ៤ ខណៈដែលបែលហ្ស៊ិក ហូឡង់ និងម៉ិកស៊ិក បំពេញចំណាត់ថ្នាក់ដែលនៅសល់ក្នុង Top 10។
​សហរដ្ឋអាមេរិក (លេខ ១៦)៖ នៅតែរក្សាចំណាត់ថ្នាក់ដដែលនៅលេខ ១៦ បើទោះបីជាទទួលបានជ័យជម្នះទាំង ៤ ប្រកួតទល់នឹងប៉េរូ (៤-១), ស៊ីលី (៤-២), ម៉ិកស៊ិក (៣-០) និងកាណាដា (១-០) ក៏ដោយ។

ក្រុមដែលឡើងខ្លាំងជាងគេ៖ រវ៉ាន់ដា (Rwanda) បានហក់ឡើងដល់ទៅ ៩ កម្រិត មកឈរនៅលេខរៀងទី ១១៩ បន្ទាប់ពីយកឈ្នះកាប់វែរ (Cape Verde) ២-១ ក្នុងការប្រកួតជម្រុះ Africa Cup of Nations។

ក្រុមដែលធ្លាក់ខ្លាំងជាងគេ៖ សៀរ៉ាឡេអូន (Sierra Leone) បានធ្លាក់ចុះ ៨ កម្រិត មកឈរនៅលេខរៀងទី ១៣០ ក្រោយចាញ់ទាំង ២ ប្រកួតក្នុងការប្រកួតជម្រុះ Africa Cup of Nations។
​ការប្រកាសចំណាត់ថ្នាក់ពិភពលោករបស់ FIFA លើកបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា។

ប្រែសម្រួល៖ គីរី

Most Popular

To Top