ភ្នំពេញ៖លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងតំណាងឲ្យសហព័ន្ធកីឡាគុនចម្រុះ (MMA)កាលពីថ្មីៗនេះបានធ្វើដំណើរ ទៅសហរដ្ឋអាមេរិកដើម្បីសិក្សា និងស្វែងយល់ពីប្រព័ន្ធកីឡាកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិក រួមមាន -វិទ្យាសាស្ត្រកីឡាផ្នែកីឡា ប្រយុទ្ធកម្រិតខ្ពស់ កីឡាគុនចម្រុះ (MMA) ។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ពីអាមេរិក ឲ្យដឹងថា លោកទៅលើកនេះអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងតំណាងឲ្យសហព័ន្ធកីឡាគុនចម្រុះ (MMA) ចូលរួមវគ្គបណ្តុះបណ្តាលផ្នែកកីឡា ប្រយុទ្ធកម្រិតខ្ពស់។ សិក្ខាសាលមានសារសំខាន់ណាស់ ផ្នែកកីឡាប្រយុទ្ធ ជាពិសេសកីឡាគុនចម្រុះ (MMA)។

លោក អគ្គលេខាធិការ សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា បានបន្តថា ការសិក្សា និងស្វែងយល់ពីប្រព័ន្ធ កីឡាកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិក រួមមាន -វិទ្យាសាស្ត្រកីឡារួមមានការអភិវឌ្ឍអត្តពលិក បច្ចេកវិទ្យាហ្វឹកហាត់ អាហារូបត្ថម្ភ និងការគ្រប់គ្រងសមត្ថភាពកីឡា។
លោកត្រូវបានអញ្ញើញឲ្យចូលរួមទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលហ្វឹកហាត់អូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក ដែលទីលានហ្វឹកហាត់កម្រិតស្តង់ដារអន្តរជាតិ៕
ដោយ៖លី ភីលីព






