បរទេស ៖ អតីតយុទ្ធជន អាមេរិកមួយចំនួន ត្រូវបានគេរាយការណ៍ថា បានបណ្តុះបណ្តាលទាហាន អ៊ុយក្រែន នៅជិតជួរមុខ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណ បានជំរុញ ពួកគេមិន ឱ្យធ្វើដូច្នេះក៏ដោយ, នេះបើតាមកាសែត New York Times បានអះអាងនៅ ក្នុងអត្ថបទមួយ កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានដដែលបានបញ្ជាក់ថា «ជនជាតិអាមេរិកស្ថិត នៅក្នុងប្រទេស អ៊ុយក្រែន» ដោយកត់សម្គាល់ថា ចំនួនពិតប្រាកដ នៃពលរដ្ឋអាមេរិក ដែលកំពុងប្រយុទ្ធនៅជួរមុខ នៃជម្លោះគឺមិនត្រូវបានគេដឹង នោះទេ ។ New York Times បន្ថែមថា ជនជាតិ អាមេរិក ទាំងនេះមួយចំនួន ក៏កំពុងធ្វើការស្ម័គ្រចិត្ត សម្រាប់ក្រុមជម្លៀស ជនរងគ្រោះ និងធ្វើជាអ្នកឯកទេស ដោះគ្រាប់បែក អ្នកជំនាញផ្នែកដឹកជញ្ជូន និង គ្រូបង្រៀនផងដែរ។
កាសែត New York Times ក៏អះអាងដែរថា បច្ចុប្បន្នមានក្រុមតូចៗ នៃអតីតសមាជិកប្រតិបត្តិការពិសេស កំពុងផ្តល់ការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន ហើយក្នុងករណីខ្លះគឺជួយកងកម្លាំង របស់ទីក្រុងគៀវ ធ្វើផែនការបេសកកម្មប្រយុទ្ធ៕
ប្រែសម្រួលៈ ណៃ តុលា