ព័ត៌មានអន្តរជាតិ

កាសែត New York Times ៖ សេតវិមានអាមេរិក ផ្លាស់ប្តូរគោលនយោបាយ វាយប្រហារ តាមយន្តហោះគ្មាន មនុស្សបើក

បរទេស ៖ រដ្ឋបាលលោក Biden បានកែប្រែគោលនយោបាយ របស់ខ្លួនលើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកប្រឆាំងភេរវកម្ម នៅខាងក្រៅតំបន់សង្គ្រាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួន អ្នកស្លាប់ និងរបួស ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ កាសែត New York Times កាលពីថ្ងៃសុក្រ ដោយលើកឡើង ពីអនុស្សរណៈយុទ្ធសាស្ត្រ ដែលបានចុះហត្ថលេខា ដោយប្រធានាធិបតី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គោលនយោបាយថ្មីនេះ មិនអនុវត្ត ចំពោះប្រតិបត្តិការប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលនៅតែត្រូវ បានចាត់ថ្នាក់ជាតំបន់សង្រ្គាម ដោយរដ្ឋបាល ខណៈដែលសហរដ្ឋអាមេរិក ត្រូវបានគេអះអាងថា នៅតែប្រយុទ្ធជាមួយក្រុមភេរវករ ដែលនៅសេសសល់ នៃរដ្ឋឥស្លាម (IS អតីតក្រុម ISIS/ISIL) នៅទីនោះ ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីនឹងកំណត់សកម្មភាព របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ក្តៅ ដូចជាប្រទេសយេម៉ែន និង ប៉ាគីស្ថាន ក៏ដូចជាប្រទេសអាហ្វហ្គានីស្ថាន ដែលទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ការចូលរួមជាផ្លូវការ កាលពីឆ្នាំមុន ប៉ុន្តែនៅតែមានជម្លោះ ។

មន្រ្តីបាននិយាយថា នៅក្រោមគោលនយោបាយ ថ្មី ការយល់ព្រមពីប្រធានាធិបតី នឹងតម្រូវ ឱ្យបន្ថែម ជនសង្ស័យភេរវករទៅក្នុងបញ្ជីអ្នកដែលអាចត្រូវ បានកំណត់គោល ដៅ សម្រាប់ការសម្លាប់ពីខាងលើ ហើយគោលដៅណាមួយត្រូវតែចាត់ទុកថាជា “ការគំរាមកំហែងបន្ត និងជិតមកដល់ សម្រាប់ប្រជាជនអាមេរិក” ៕

Most Popular

To Top