ព័ត៌មានអន្តរជាតិ

មេទ័ពអាកាសថៃ មើលឃើញឱកាស ដែលអាមេរិក នឹងលក់យន្តហោះចម្បាំង F-35 មកឱ្យថៃ

បរទេស ៖ មេទ័ពអាកាស របស់ប្រទេសថៃ (RTAF) បាននិយាយថា មានឱកាស ៥០ ភាគរយដែលអាមេរិកនឹងលក់យន្តហោះចម្បាំង F-35 ឱ្យប្រទេសថៃ ។

យោងតាមសារព័ត៌មាន Th the Nation ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេទ័ពអាកាសថៃ គឺលោក អាឡុងកន វ៉ាន់ណារ៉ូត បានបង្ហាញកាលពីថ្ងៃសុក្រថា គណៈកម្មាធិការ ដែលកំពុងពិនិត្យមើលលទ្ធកម្ម បានជូនដំណឹងដល់រដ្ឋាភិបាល សហរដ្ឋអាមេរិកថា ប្រទេសថៃចង់ទិញយន្តហោះ F-35 ចំនួនពីរគ្រឿងជាមួយនឹងថវិកាចំនួន 7.383 ពាន់លានបាត ។

លោកបាននិយាយថា គណៈកម្មាធិការកំពុង សម្របសម្រួលជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ហើយកំពុងរង់ចាំចម្លើយ នៅក្នុងដំណើរការទិញ និងសន្មត់ (P&A) ។

ប្រសិនបើរដ្ឋាភិបាល អាមេរិក យល់ព្រមលក់ ប្រទេសថៃ នឹងអនុវត្តតាមដំណើរការលិខិត ស្នើសុំលិខិតទទួលយក (LOR for LOA) ដើម្បីតាក់តែងកិច្ចសន្យា ។ ទោះ​ជា​យ៉ាង​ណា លោក អាឡុងកន បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​ប្រហែល ​ជា​ត្រូវ​ពិចារណា​លើ​ចំណុច​នេះ ​មុន​នឹង​ដំណើរការ LOA។

លោកបាននិយាយថា “ប៉ុន្តែខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក យល់ព្រមលក់ ពីព្រោះនេះគឺជាអ្វីដែលយើងចង់បានបំផុត។ បន្ទាប់ពីដំណើរការ LOA ត្រូវបានធ្វើរួច វាអាស្រ័យលើសភាសហរដ្ឋអាមេរិក។ ប្រសិនបើ P&A ឆ្លើយថា Yes នោះវាបានសម្រេច 90 ភាគរយហើយ”។

អាឡុងកន បាននិយាយថា គាត់មានទំនុកចិត្តលើយន្តហោះនេះ មិនដូចការទិញនាវាមុជទឹក របស់កងទ័ពជើងទឹក ពីប្រទេសចិននោះទេ ព្រោះយន្តហោះនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ៕

Most Popular

To Top