ព័ត៌មានអន្តរជាតិ

លលាដ៍ក្បាល របស់ស្ត្រីបញ្ជាក់មនុស្ស ស្បែកខ្មៅរស់នៅ លើកោះតៃវ៉ាន់ ជាង៦,000 ឆ្នាំមុន មុនពេលកុលសម្ព័ន្ធ ជនជាតិ ដើមភាគតិច

កោះតៃវ៉ាន់ ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បាននិយាយថា រឿងព្រេងនិទានរបស់ជនជាតិ តៃវ៉ាន់ បុរាណ នៃមនុស្សស្បែកទាប និងស្បែកខ្មៅងងឹត រស់នៅក្នុងភ្នំដាច់ស្រយាល ហើយបាត់ខ្លួនភ្លាមៗនោះ ត្រូវបានបញ្ជាក់ថា ជាការពិត បន្ទាប់ពីការ រកឃើញសាកសពស្ត្រី “Negriot” ក្នុងរូងភ្នំដែលមាន អាយុកាលជាង ៦,000 ឆ្នាំ ។

កុលសម្ព័ន្ធជនជាតិដើមភាគតិច របស់កោះនេះបានចែករម្លែករឿង រ៉ាវជាយូរមកហើយ អំពីអ្នកប្រមាញ់សត្វតូចតាច ត្រូវបានតាំង ទីលំនៅរួចហើយ នៅពេលពួកគេបានមក ដល់កាលពី ៤,៨00 ឆ្នាំមុន ប៉ុន្តែកង្វះភស្តុតាង បានលាក់បាំងក្រុមនេះ នៃអាថ៌កំបាំងអស់ រយៈពេលជាច្រើនរយឆ្នាំ ។
ការវិភាគ DNA នៅលើលលាដ៍ ក្បាលបង្ហាញថា វាមានភាពជិតស្និទ្ធនឹងគំរូអាហ្វ្រិក និងលក្ខណៈនៃឆ្អឹងកងខ្នងស្រដៀងនឹង Negritos នៃប្រទេសហ្វីលីពីន និងអាហ្វ្រិកខាងត្បូង ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ សម្រាប់កម្ពស់ខ្លី និងទំហំរាងកាយតូច ។
អ្នកបុរាណវត្ថុវិទូ ក៏បានរកឃើញឆ្អឹងភ្លៅពីស្ត្រី បង្ហាញថានាងឈរ ប្រហែល៤ហ្វីត កម្ពស់៦ អ៊ីញ ។
គេនៅមិនទាន់ដឹងថា មានអ្វីកើតឡើង ចំពោះក្រុមបុរាណនេះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ ដែលពាក់ព័ន្ធនឹង ការសិក្សានេះ បានលើកឡើងថា ការមកដល់ នៃជនជាតិអូស្ត្រូណេស៊ី អាចនាំឲ្យមានការធ្លាក់ចុះ និងការបាត់ខ្លួនរបស់ពួក Negritos នៅតៃវ៉ាន់ ។
តាមការសិក្សា បានចេញផ្សាយ World Archaeology បាននិយាយថា ពាក្យ ‘Negrito’ ជនជាតិស្បែកខ្មៅទាប គឺជាភាសាអេស្ប៉ាញ តិចតួចនៃពួក Negro ដែលប្រើដំបូង ដោយអ្នកផ្សព្វផ្សាយសាសនាអេស្ប៉ាញ នៅសតវត្សទី ១៦ ដើម្បីពណ៌នា អំពីអ្នកប្រមាញ់នៅហ្វីលីពីន៕

Most Popular

To Top