ព័ត៌មានអន្តរជាតិ

គំនិត នៃការបំផ្ទុះយាន អវកាសដោយចេតនា ក្នុងអាចម៍ផ្កាយ អាចបង្កើត ឲ្យមានការចងចាំ ពីប្រឌិត បែបវិទ្យាសាស្ត្រ

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា នៅពេលទីភ្នាក់ងារ អវកាសមានចេតនាកម្ទេច យានអវកាសចូល ទៅក្នុងថ្មអវកាសមានល្បឿន ១៤,000 ម៉ាយ ក្នុងមួយម៉ោង MailOnline ស្វែងយល់ថា តើកលល្បិចនេះ ពិតជាអាចទប់ស្កាត់សង្គ្រាម Armageddon នាពេលអនាគតដែរឬទេ ។

ប៉ុន្តែវាបានក្លាយជា ការពិតកាលពីសប្តាហ៍មុន នៅពេលយានអវកាស Double Asteroid Redirection Test (DART) របស់ណាសា “NASA” បានហោះឡើងលើអាចម៍ផ្កាយ តូចមួយដែលមានឈ្មោះថា Dimorphos មានល្បឿន ១៤,000 ម៉ាយ ក្នុងមួយម៉ោងក្នុងគោលបំណង កែប្រែគន្លងរបស់វា។
ទីភ្នាក់ងារអវកាសសង្ឃឹមថា បច្ចេកវិទ្យានេះអាច នឹងត្រូវប្រើប្រាស់នៅថ្ងៃណាមួយ ដើម្បីការពារផែនដី ប្រឆាំង នឹងអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ “ថ្ងៃវិនាស” ។ និពន្ធនាយក ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ MailOnline, Shivali Best ស៊ើបអង្កេតថា ប៉ុន្តែតើយើង ពិតជាអាចជៀសផុត ពីសង្គ្រាមអាម៉ា គេដូននាពេលអនាគតបានដែរឬទេ ប្រសិនបើយើងបានរកឃើញថ្ម លំហអាកាសដ៏ធំមួយ ដែលធ្វើដំណើរឆ្ពោះទៅមុខ?
រៀងរាល់ ២,000 ឆ្នាំ ឬយូរជាងនេះ អាចម៍ផ្កាយមានទំហំប៉ុន ទីលានបាល់ទាត់ បានមកបុកផែនដី ដែលបណ្តាលឲ្យមាន ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់តំបន់នោះ ហើយរៀង រាល់២ ឬ៣លានឆ្នាំម្តង វត្ថុធំល្មមអាចគំរាមកំហែង ដល់អរិយធម៌របស់ផែនដី បានមកជាមួយ ដូចជាអាចម៍ផ្កាយសម្លាប់ ដាយណូស័រដ៏ល្បី បានវាយប្រហារផែនដី កាលពី ៦៦ លានឆ្នាំមុន ។

អង្គការណាសា បានព្រមានថា ទោះបីជាគ្មានអាចម៍ផ្កាយ ដែលមានទំហំធំជាង ១៤០ ម៉ែត្រ មានឱកាសវាយប្រហារ មកលើផែនដីក្នុងរយៈពេល ១00 ឆ្នាំខាងមុខក៏ដោយ មានតែប្រហែល ៤០ ភាគរយ នៃអាចម៍ផ្កាយទាំងនោះ ត្រូវបានរកឃើញ រហូតមកដល់បច្ចុប្បន្ន ៕ ដោយ៖លី ភីលីព

Most Popular

To Top