ព័ត៌មានអន្តរជាតិ

លលាដ៍ក្បាល នៃខ្លាឃ្មុំរូងភ្នំយុគ ទឹកកក ចុងក្រោយបង្អស់ត្រូវស្លាប់ ដោយលំពែងជាភស្ដុតាង ដំបូងបង្អស់ នៃអ្នកបរបាញ់សត្វនេះ

រុស្ស៊ី ៖ អ្នកស្រាវជ្រាវផ្នែក បុរាណវិទ្យាបាននិយយា ថា លលាដ៍ក្បាលខ្លាឃ្មុំរូងភ្នំមួយ ប្រភេទនាយុគសម័យទឹកកក ចុងក្រោយត្រូវបានគេរកឃើញ នៅប្រទេស រុស្ស៊ី ត្រូវបានគេសម្លាប់ ដោយការចាក់ទម្លុះ ដោយលំពែងជាភស្តុតាងដំបូងបំផុត នៃអ្នកបរបាញ់សត្វសម័យ បុរាណនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមមួយមកពីសាកលវិទ្យាល័យ Ural Federal បានរកឃើញ លលាដ៍ក្បាល នៅក្នុងរូងភ្នំ Imanay មានប្រហោងផ្លែលំពែង ត្រូវបានគេរុញចូលទៅក្នុងក្បាល របស់វាកាលពី៣៥.០០០ ឆ្នាំមុន ។ យោងទៅតាមអ្នកស្រាវជ្រាវថា សត្វខ្លាឃ្មុំមានអាយុពី ៩ ទៅ ១០ ឆ្នាំនៅពេលវាត្រូវបានសម្លាប់ ខណៈពេលកំពុងសម្ងំក្នុងកំឡុង ពេលទឹកកកចុងក្រោយបានកើតឡើង ១១៥,០០០ ទៅ ១១,៧០០ ឆ្នាំមុន។
សេចក្តីថ្លែងការណ៍មួយលោក Dmitry Gimranov អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមន្ទីរពិសោធន៍ នៅសាខាអ៊ុយរ៉ាល់ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី និងសាកលវិទ្យាល័យUral Federal បាននិយាយថា ទោះយ៉ាងណាក្រុមស្រាវជ្រាវ ក៏បានបង្ហាញថា ប្រហោងនេះ អាចកើតឡើង ដោយធម្មជាតិ ដោយដុំថ្មអាចធ្លាក់ លើក្បាលខ្លាឃ្មុំ ឬទឹកបានស្រក់លើលលាដ៍ក្បាល ក្នុងអំឡុងពេលរាប់ពាន់ឆ្នាំ ។
លោកបានបន្ត ប៉ុន្តែវាមិនទំនងទេ ហើយភាគច្រើនទំនងជាសត្វនេះត្រូវបានសម្លាប់ដោយ មនុស្សពីបុរាណ។ លលាដ៍ក្បាលខ្លាឃ្មុំរូងភ្នំ គឺជាផ្នែកមួយនៃអដ្ឋិធាតុជាង ១០,០០០ នៅសេសសល់នៅចុងសម័យ Pleistocene ត្រូវបានរកឃើញក្នុង កំឡុងពេល ៣ ឆ្នាំនៃការជីកនៅឧទ្យានជាតិ Bashkiria ។ យុគសម័យទឹកកកថ្មីបំផុត បានកើតឡើងក្នុងកំឡុងពេល Pleistocene បានចាប់ផ្តើម ២,៨ លានឆ្នាំមុន និងមានអាយុកាលរហូតដល់ ១១.៧០០ ឆ្នាំមុន ៕ ដោយ៖លី ភិលីព

Most Popular

To Top