ព័ត៌មានអន្តរជាតិ

ហូឡង់ ប្ដេជ្ញាបន្ថែមជំនួយទៅកាន់អ៊ុយក្រែន ជាពិសេសអាវុធទំនើបៗរបស់ខ្លួន

គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានជួបជាមួយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ដើម្បីពិភាក្សាអំពីជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ទីក្រុងគៀវ។

នៅក្នុងកិច្ចពិភាក្សានេះ លោក Zelensky បានថ្លែងអំណរគុណចំពោះលោក Rutte សម្រាប់ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសហូឡង់ចំនួន ២០០លានអឺរ៉ូ (ប្រហែល ២០១,៥លានដុល្លារអាមេរិក) នៃជំនួយហិរញ្ញវត្ថុបន្ថែម សម្រាប់អ៊ុយក្រែន ដែលនឹងជួយធានាដល់ការផ្តល់ហិរញ្ញប្បទាននៃការបង់ប្រាក់សម្រាប់គ្រូបង្រៀន វេជ្ជបណ្ឌិត និងប្រាក់សោធននិវត្តន៍របស់អ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនក៏បានកោតសរសើរដល់ប្រទេសហូឡង់ សម្រាប់ការសន្យាផ្តល់អាវុធធុនធ្ងន់សម្រាប់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zelensky បានលើកឡើងថា “បើនិយាយពីបរិមាណនៃការគាំទ្រផ្នែកការពារជាតិ ដែលបានផ្តល់នោះ ហូឡង់ គឺស្ថិតក្នុងចំណោមដៃគូកំពូលទាំងដប់នៃប្រទេសរបស់យើង” ។

សម្រាប់ផ្នែករបស់លោកវិញ លោក Rutte បានលើកឡើងថា ហូឡង់នឹងបន្តគាំទ្រអ៊ុយក្រែនផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីហូឡង់ បានសន្យាថា ប្រទេសរបស់លោកនឹងផ្គត់ផ្គង់ជំនួយយោធាបន្ថែមទៀត សម្រាប់អ៊ុយក្រែន រួមទាំងសព្វាវុធ និងឧបករណ៍ទំនើបៗផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top