ព័ត៌មានអន្តរជាតិ

អាមេរិក អ៊ីស្រាអ៊ែល ដាក់ផែនការចូលរួមគ្នា អភិវឌ្ឍអាវុធ ឡាស៊ែរប្រភេទថ្មី

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាស កាលពីថ្ងៃម្សិលមិញអំឡុង ពេលនៃដំណើរទស្សនកិច្ច របស់លោកនៅក្នុងទីក្រុង យេរូសាឡឹមថា ក្រុមហ៊ុនអាមេរិក និងអ៊ីស្រាអ៊ែលនឹងចូលរួមធ្វើការជាមួយគ្នា ក្នុងការអភិវឌ្ឍនិងផលិតអាវុធឡាស៊ែរ ប្រភេទថ្មីដែលអាចបាញ់ទំលាក់ មីស៊ីល ជាច្រើនប្រភេទបាន ។

លោក Biden បានថ្លែងបែបនេះថា ពេលនេះយើងកំពុងដើរទៅមុខ ជាមួយគ្នាក្នុងភាពជាដៃ គូទាំងសន្តិសុខនិងការកែច្នៃ ។ សហរដ្ឋអាមេរិក និងវិស័យឯកជន ព្រមទាំងវិស័យឯកជន របស់អ៊ីស្រាអ៊ែល នឹងបន្តកិច្ចសហប្រតិបត្តិដូចគ្នានេះ ជាពិសេសទៅលើការអភិវឌ្ឍ អាវុធឡាស៊ែរប្រភេទថ្មីមួយ ដែលអាចការពារដែនអធីបតេយ្យភាព របស់អ៊ីស្រាអ៊ែល ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្រោយជំនួប រវាងលោក Biden ជាមួយនឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Yair Lapid ហើយបញ្ជាក់ដែរថា រដ្ឋាភិបាលវ៉ាស៊ិនតោន នឹងមិនអនុញ្ញាតិ ដាច់ខាតឲ្យអ៊ីរ៉ង់ ក្នុងការសម្រេច បាននូវការផលិតគ្រាប់ក្បាល នុយក្លេអ៊ែររបស់ខ្លួន និងបានត្រៀមខ្លួនគ្រប់លក្ខខណ្ឌទាំងអស់ ក្នុងការរារាំងមិនឲ្យកិច្ចការងារ របស់អ៊ីរ៉ង់ ទទួលបានផលសម្រេចឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top