បរទេស ៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការអះអាង របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu អំពីកងទ័ពរុស្ស៊ី ដែលបានបំផ្លាញប្រព័ន្ធ រ៉ុក្កែត M142 HIMARS ផលិតដោយសហរដ្ឋអាមេរិក ចំនួន៦ នៅក្នុងប្រទេស អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុករបស់រុស្ស៊ី គឺមិនពិតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការរងរបស់រដ្ឋមន្ត្រី ការពារជាតិទទួលបន្ទុកកិច្ចការ សាធារណៈ និងជាអ្នកនាំពាក្យស្តីទី របស់មន្ទីរបញ្ចកោណ Todd Breasseale បាននិយាយថា “យើងដឹងពីការអះអាងចុងក្រោយនេះដោយរដ្ឋមន្ត្រី Shoigu ហើយវា គឺមិនពិតនោះទេ” ។
យោងទៅតាមអ្នកនាំពាក្យស្តីទី របស់មន្ទីរបញ្ចកោណ គឺប្រព័ន្ធរ៉ុក្កែត HIMARS ទាំងអស់ (ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត) ត្រូវបាន “ប្រមូលផ្តុំពេញលេញទាំងស្រុង” ហើយអ៊ុយក្រែនកំពុងប្រើប្រាស់ប្រព័ន្ធ រ៉ុក្កែតទាំងនោះ “ជាមួយនឹងភាពត្រឹមត្រូវ និងប្រសិទ្ធភាពដ៏ខ្លាំងក្លា” ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃអង្គារ លោក Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា រុស្ស៊ីបានបំផ្លាញប្រព័ន្ធ HIMARS ចំនួន៦ រួមជាមួយនឹងប្រព័ន្ធអាវុធផលិត ដោយអាមេរិកជាច្រើនផ្សេងទៀត ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជូន HIMARS ចំនួន ១៦ទៅកាន់ទីក្រុង គៀវ៕
ប្រែសម្រួលៈ ណៃ តុលា
