ព័ត៌មានអន្តរជាតិ

គ្រោះរាំងស្ងួត បានប្រកាសជាផ្លូវការ នៅក្នុងផ្នែកជាច្រើន នៃចក្រភពអង់គ្លេស

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គ្រោះរាំងស្ងួតត្រូវបានប្រកាស នៅផ្នែកខ្លះនៃភាគនិរតី ភាគខាងត្បូង និងកណ្តាល នៃចក្រភពអង់គ្លេស និងភាគខាងកើតទាំងអស់ នៃចក្រភពអង់គ្លេស ខណៈសីតុណ្ហភាពខ្ពស់ នៅតែបន្តឆាបឆេះ ប្រទេសនេះ។
សីតុណ្ហភាពត្រូវបានកំណត់ឡើងដល់ ៣៥អង្សាសេក្នុងតំបន់មួយចំនួន នៃចក្រភពអង់គ្លេសនៅរសៀលថ្ងៃសុក្រ ដែលនឹងធ្វើឲ្យពួកគេក្តៅជាង Bahamas, Jamaica និង Barbados ។ តំបន់ដែលរងផលប៉ះពាល់រួមមាន
-Devon និង Cornwall
-Solent និង South Downs
-Kent និង South London
-Herts និង North London
-East Anglia
-Thames
-Lincolnshire និង Northamptonshire
-East Midlands
ការប្រកាសនេះមានន័យថា អ្នករស់នៅក្នុងតំបន់ទាំងនោះអាចរំពឹងថា នឹងឃើញការរឹតបន្តឹងលើការប្រើប្រាស់ ទឹកក្នុងស្រុក និងពាណិជ្ជកម្ម ខណៈការផ្លាស់ប្តូរទៅស្ថានភាពគ្រោះរាំងស្ងួត មិនបង្កឲ្យមានសកម្មភាព ដោយស្វ័យប្រវត្តិនោះទេ វាមានន័យថា ទីភ្នាក់ងារបរិស្ថាន និងក្រុមហ៊ុនទឹក នឹងអនុវត្តដំណាក់កាល នៃផែនការដែលបានព្រមព្រៀងជាមុន ។

ផែនការទាំងនេះអនុវត្តតាមកត្តា ក្នុងស្រុក រួមទាំងទឹកភ្លៀង បរិមាណទឹកនៅសល់ក្នុងទន្លេ អាងស្តុកទឹក និងបឹង ព្រមទាំងការព្យាករណ៍សីតុណ្ហភាព និងតម្រូវការទឹក ហើយនាំឲ្យមានការហាម ឃាត់ការប្រើប្រាស់បណ្តោះអាសន្ន ដូចជាការហាម ឃាត់បំពង់ទុយោ៕

Most Popular

To Top