ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារ លើអាកាសយានដ្ឋាន ទីក្រុងអាឡេប៉ូ

បរទេស ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ស៊ីរីបានធ្វើការ បំផ្លាញមីស៊ីល ជាច្រើនគ្រាប់របស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែមួយចំនួនទៀត បានធ្លាក់និងបំផ្លាញ អាកាសយានដ្ឋានអន្តរជាតិ របស់ទីក្រុង អាឡេប៉ូជាច្រើនផ្នែក ។

ប្រភពដដែល ក៏បានអះអាងដែរថា នៅវេលាម៉ោងប្រមាណជា៨យប់ អ៊ីស្រាអ៊ែល បានបើកការ វាយប្រហារ សំដៅអាកាសយានដ្ឋានអន្តរជាតិ អាឡេប៉ូតាមរយៈគ្រាប់ មីស៊ីលហើយមួយ បានធ្លាក់ចុះទីតាំង និងបានបំផ្លាញទីតាំងមួយផ្នែក ។

ក្នុងពេលជាមួយគ្នា ក៏មានសេចក្តីរាយការណ៍ផ្សេងថា មានការផ្ទុះជាច្រើនកន្លែងទៀត នៅក្នុងទីក្រុងដាម៉ាសផងដែរ ដោយក្រុមសាក្សីបានអះអាងថា វាបានបំផ្លាញទីតាំងរស់នៅរបស់ ពលរដ្ឋស៊ីវិលហើយជឿជាក់ថា នឹងមានអ្នកស្លាប់ឬរបួសជាមិនខាន ទោះបីជាមិនទាន់មានព័ត៌មានផ្លូវការ នៅឡើយក្តី។

គួរឲ្យដឹងដែរថា កន្លងមកទាំងស៊ីរីរុស្សី និងតួគីតែងតែបានធ្វើការប្រកាសប្រឆាំង ទៅនឹងការវាយប្រហារ ដោយអ៊ីស្រាអ៊ែលជារឿយៗ និងបានអំពាវនាវ ឲ្យរដ្ឋាភិបាលទីក្រុងយេរូសាឡឹម ក្នុងការ បញ្ឈប់សកម្មភាព អហិង្សានេះតទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top