បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងដោយព្រមានអ៊ុយក្រែនថា នឹងអាចឆ្ពោះទៅរកការដួលរលំជាមិនខាន នៅរដូវរងារខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមិនចង់ឲ្យករណីបែបនេះ កើតឡើងទេនោះ អ៊ុយក្រែនគួរតែបន្តធ្វើសង្គ្រាម ប្រឆាំងជាមួយនឹងរុស្សីបន្ថែមទៀត។

លោក Stoltenberg បានថ្លែងបែបនេះថា៖ ប្រសិនបើលោក Vladimir Putin និងប្រទេសរុស្សីសម្រេចថា នឹងឈប់ធ្វើសង្គ្រាមនោះយើងទាំងអស់គ្នា នឹងទទួលបានសន្តិភាព ប៉ុន្តែបើអ៊ុយក្រែន សម្រេចថានឹងឈប់ធ្វើសង្គ្រាម ប្រឆាំងរុស្សីវិញនោះ អ៊ុយក្រែន នឹងមិនអាចមានឈ្មោះជាប្រទេស ដែលមានឯករាជ្យភាពខ្លួនឯងជារៀងរហូត។
ទោះបីជាយ៉ាងណាក្តីលោក Stoltenberg មិនអាចធ្វើការទស្សទាយ ឬបញ្ជាក់បានទេថា តើពេលវេលាណាមួយ ដែលជម្លោះនេះ នឹងអាចបញ្ចប់ទៅនោះទេ ដោយវានឹងកើតឡើងអាស្រ័យ ទៅលើការចរចាហើយ មកដល់ពេលនេះ គឺមិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋាភិបាលក្រុងមូស្គូ នឹងដោះដៃចេញពីអ៊ុយក្រែនឡើយ៕ ប្រែសម្រួល៖ស៊ុនលី
