ព័ត៌មានអន្តរជាតិ

អាមេរិក ពន្យល់ហេតុអ្វីបានជាសម្រេចចិត្ត ទុកអាវុធនៅជប៉ុន បណ្តោះអាសន្ន

បរទេស៖ មេបញ្ជាការយោធាអាមេរិកប្រចាំ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថាសព្វាវុធ របស់អាមេរិកមួយចំនួន ដែលបានចូលរួមក្នុងសមយុទ្ធយោធាមួយ នាពេលកន្លងមក ពិតជាត្រូវបានរក្សាទុក នៅក្នុងប្រទេសជប៉ុនពិតមែន។

លោកមេបញ្ជាការ Charles Flynn ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ទៀតថា ការរក្សាទុកនៅជប៉ុននឹងធ្វើឡើង ក្នុងរយៈពេលមួយប៉ុណ្ណោះ ហើយក៏ជាឱកាសក្នុងការថែរក្សារក្សាសមត្ថភាព ការពាររបស់តំបន់អាស៊ី ឲ្យបន្តទៅមុខផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍លោក Flynn បានបំពេញទស្សនកិច្ចទៅកាន់កោះ Amani Oshima ប្រទេសជប៉ុន ដើម្បីពិនិត្យមើលមូលដ្ឋានទ័ព របស់កងកម្លាំងជើងគោករបស់ជប៉ុន GSDF ដែលត្រូវបានបើកដំណើរការ តាំងតែពីឆ្នាំ២០១៩។

លោក Flynn បន្តទៀតថា៖ អាវុធទាំងនោះនឹងត្រូវរក្សាទុក នៅជប៉ុន រហូតដល់មានការធ្វើសមយុទ្ធផ្សេងទៀត ហើយក្នុងនោះសមយុទ្ធរវាងយោធាជប៉ុន និងអាមេរិក ចំនួន២លើកទៀត នឹងគ្រោងប្រព្រឹត្តទៅនៅក្នុងឆ្នាំនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top