ព័ត៌មានអន្តរជាតិ

ថ្មីទៀតហើយ ! អ៊ីស្រាអ៊ែល បាញ់មីស៊ីលផ្លោងចូល មូលដ្ឋានទ័ព នៅក្នុងទឹកដីស៊ីរី

ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា ទូរទស្សន៍ជាតិស៊ីរី បានរាយការណ៍នៅថ្ងៃទី១៧នេះថា អ៊ីស្រាអ៊ែល បានបើកការ វាយប្រហារដោយមីស៊ីល ទៅលើទីតាំងយោធា នៅក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្តាល អធ្រាត្រកាលពីថ្ងៃសុក្រ ។

សេចក្តីរាយការណ៍នេះ បានឲ្យដឹងថា ការការពារដែន អាកាសស៊ីរី ត្រូវបានបង្កឡើង ដោយការវាយប្រហារដោយបានបាញ់ ទម្លាក់មីស៊ីលអ៊ីស្រាអ៊ែល មួយចំនួន ។ ការផ្ទុះត្រូវបានឮនៅក្រុងដាម៉ាស ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារក៏បានកំណត់គោលដៅ ទីជនបទភាគខាងត្បូង ក្រុងដាម៉ាសផងដែរ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតឡើយ ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានលើកឡើងថា ការវាយប្រហារបាន ផ្តោតគោលដៅលើទីជន បទនៃទីក្រុងដាម៉ាស់ និងតំបន់ Sayyida Zainab ជាកន្លែងដែលក្រុម Hezbollah ដែលជាចលនា និងគណបក្សស៊ីអ៊ីត ដែលមានមូលដ្ឋាននៅលីបង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top