ព័ត៌មានអន្តរជាតិ

អ្នកនាង Angelina Jolie ធ្វើដំណើរទៅកាន់ប្រទេស ប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាភាពយន្តហូលីវូដ និងមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ អ្នកនាង Angelina Jolie បានធ្វើទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ ដែលរងគ្រោះដោយទឹកជំនន់ ដ៏អាក្រក់បំផុតនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី 20 ខែកញ្ញា ខណៈចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់រយៈពេល ជាច្រើនខែបានកើនឡើងដល់ ១,៥៥៩នាក់ ។

រូបភាពទូរទស្សន៍បានបង្ហាញ អ្នកនាង Jolie មកដល់អាកាសយានដ្ឋាន ក្នុងទីក្រុង Karachi រដ្ឋធានីនៃខេត្ត Sindh ភាគខាងត្បូង ជាកន្លែងដែលទឹកជំនន់ ចាប់តាំងពីពាក់កណ្តាលខែមិថុនា បានសម្លាប់មនុស្ស ៦៩២នាក់ បំផ្លាញផ្ទះរាប់សែនខ្នង និងធ្វើឲ្យមនុស្សកន្លះលាននាក់ គ្មានផ្ទះសម្បែង ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រោយមក នាងបានទៅលេងតំបន់មួយចំនួន ដែលរងគ្រោះដោយទឹកជំនន់ ។
យោងតាម IRC ថា នេះជាក្រុមផ្តល់ជំនួយ អន្តរជាតិដ៏លេចធ្លោ អ្នកនាង Jolie កំពុងបំពេញទស្សនកិច្ច នៅប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រសហគមន៍ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ។ មិនមានការអត្ថាធិប្បាយណាមួយពីរដ្ឋាភិបាល អំពីដំណើរទស្សនកិច្ចរបស់អ្នកនាង Jolie ទៅកាន់ Dadu ជាស្រុកមួយក្នុងចំនោមស្រុក ដែលរងគ្រោះខ្លាំងបំផុត ដែលជំងឺឆ្លងតាមទឹក ក៏បានបណ្តាលឲ្យមនុស្សជិត ៣០០ នាក់ស្លាប់ចាប់តាំងពីខែកក្កដាមក។ បច្ចុប្បន្ន គ្រូពេទ្យកំពុងព្យាយាម ទប់ស្កាត់ការផ្ទុះឡើង នៃជំងឺទឹកក្នុងចំនោមអ្នករស់រាន មានជីវិតពីទឹកជំនន់។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shahbaz Sharif ស្ថិតក្នុងទីក្រុងញូវយ៉ក សម្រាប់សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ។ នៅក្នុងសុន្ទរកថា របស់លោក លោក Sharif នឹងលើកឡើងពីការ ខូចខាតបង្កឡើង ដោយទឹកជំនន់ ដែលបង្កឡើងដោយការ ប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសក្រីក្រ។
ប្រទេសប៉ាគីស្ថានបាននិយាយថា ទឹកជំនន់បានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច របស់ប្រទេសចំនួន 30 ពាន់លានដុល្លារអាមេរិក៕

Most Popular

To Top