បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានព្រមានខ្លាំងៗថា សកម្មភាពភេវរកម្មណាផ្សេងទៀត ដោយអ៊ុយក្រែន មកលើទឹកដីរបស់រុស្សីនឹងត្រូវឆ្លើយតបទៅវិញ តាមរយៈប្រតិបត្តិការយោធាធ្ងន់ៗ ជាមិនខានជាក់ស្តែង ដូចជាការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះដែរ។

លោក Putin បានអះអាងថាកងកម្លាំងយោធារុស្សី បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ ជាអាវុធបាញ់ចំងាយឆ្ងាយសំដៅគោលដៅ ប្រទេសអ៊ុយក្រែន និងជាពិសេសថាមពលរបស់អ៊ុយក្រែន ព្រមទាំងការទំនាក់ទំនង និងការបញ្ជារបស់អ៊ុយក្រែន វាគឺជាការឆ្លើយតបទៅនឹងអ្វី ដែលរុស្សីបានហៅថាជាសកម្មភាពភេវរកម្ម ដែលអ៊ុយក្រែនបានធ្វើឡើង ដើម្បីបំផ្ទូះស្ពានដ៏សំខាន់មួយ នៅក្នុងតំបន់ Crimea។
លោក Putin បន្តថា៖ប្រសិនបើមានការប្រព្រឹត្តសកម្មភាព ភេវរកម្មណាផ្សេងទៀត មកលើដែនអធិបតេយ្យភាព របស់រុស្សីដោយអ៊ុយក្រែននោះ កងកម្លាំងរបស់យើងនឹងធ្វើការឆ្លើយតបភ្លាម តាមរយៈកម្លាំងយោធា៕ ប្រែសម្រួល៖ស៊ុនលី
