ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ដកច្បាប់ដាក់ឲ្យ នៅដាច់ដោយឡែក COVID ជាកាតព្វកិច្ច ខណៈអ្នកជំនាញហៅការ សម្រេចនេះថា មិនសមហេតុផល

អូស្ត្រាលី ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលីកំពុង ដកច្បាប់ដាក់ឲ្យនៅដាច់ដោយឡែក ពីគេដោយសារមេរោគ COVID ចាប់ពីខែពាក់កណ្តាលខែតុលា ដោយលុបចោលការរឹតបន្តឹង ការរាតត្បាតចុងក្រោយមួយ ដែលនៅសល់ ។

រដ្ឋាភិបាលបាននិយាយថា ដំណាក់កាលឆ្លើយតបបន្ទាន់ នៃជំងឺរាតត្បាតត្រូវបានបញ្ចប់ ហើយពួកគេត្រូវការស្វែង រកវិធីផ្សេងៗក្នុងការដោះស្រាយ ជាមួយវីរុស។ តម្រូវការដាក់ឲ្យនៅដាច់ពីគេក្នុងផ្ទះរយៈពេល៥ថ្ងៃ នាពេលបច្ចុប្បន្នសម្រាប់អ្នកដែលធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសនឹងត្រូវដកចេញចាប់ពីថ្ងៃទី ១៤ ខែតុលា ។

ដោយប្រកាសពីការផ្លាស់ប្តូរនេះ នាយករដ្ឋមន្រ្តី Anthony Albanese បានមានប្រសាសន៍ថា យើងចង់បានគោលនយោបាយដែលលើកកម្ពស់ភាពធន់ ការកសាងសមត្ថភាព និង កាត់បន្ថយការពឹងផ្អែកលើអន្តរាគមន៍របស់រដ្ឋាភិបាល ។ នាយករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការលុបចោល ការដាក់ឲ្យនៅដាច់ ពីគេជាកាតព្វកិច្ច ពួកគេក៏នឹង លុបចោល ការបង់ប្រាក់ជំងឺរាតត្បាត សម្រាប់កម្មករ និយោជិតធម្មតា ហើយមិនមាននិរន្តរភាព សម្រាប់រដ្ឋាភិបាល ក្នុងការបើកប្រាក់ឈ្នួល របស់ប្រជាជនជារៀងរហូតនោះទេ ។

ការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរយ៉ាងសំខាន់ នៃវិធីដែលអូស្ត្រាលីកំពុងដោះស្រាយ ជំងឺរាតត្បាត ដោយកាលពីមុនមានការរឹតបន្តឹង ដ៏តឹងរ៉ឹងបំផុតមួយចំនួន លើពិភពលោក ។ ដោយពីមុនត្រូវបានគេដាក់ រហស្សនាមថា “Fortress Australia” ប្រទេសនេះបានពឹងផ្អែក លើការគ្រប់គ្រងព្រំដែន ដ៏តឹងរ៉ឹង និងការចាក់សោរ COVID ដ៏តឹងរ៉ឹង ។

ប្រធានផ្នែកវេជ្ជសាស្រ្ត របស់ប្រទេសអូស្ត្រាលី លោក Paul Kelly បាននិយាយថា ចំណុចសំខាន់គឺថា ដំណាក់កាលឆ្លើយតបគ្រាអាសន្ន ប្រហែលជាត្រូវបានបញ្ចប់ នៅពេលនេះ សម្រាប់ជំងឺរាតត្បាត។ មេរោគនេះនឹងមានរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាដល់ពេលដែលត្រូវពិចារណា វិធីផ្សេងៗក្នុងការដោះស្រាយវា ៕

Most Popular

To Top