ព័ត៌មានអន្តរជាតិ

ព្រះរាជអាជ្ញា បិទការចោទប្រកាន់ លោក Adnan Syed ក្នុងសំណុំរឿង Serial podcast

ទីក្រុង Baltimore ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹង ថា ព្រះរាជអាជ្ញាបានបិទ ការចោទប្រកាន់ប្រឆាំងនឹងលោក Adnan Syed កាលពីថ្ងៃ១១ ខែតុលាក្នុងការសម្លាប់ អ្នកនាង Hae Min Lee ឆ្នាំ១៩៩៩ បន្ទាប់ពីការធ្វើតេស្តិ៍ DNA បន្ថែមមិនរាប់បញ្ចូលលោកជាជនសង្ស័យលើករណីដែលបន្តដោយកម្មវិធី Podcast Serial ។

លោកស្រី Marilyn Mosby មេធាវីរបស់រដ្ឋសម្រាប់ទីក្រុង Baltimore បាននិយាយថា ការិយាល័យរបស់លោកស្រីនឹងបន្តស្វែងរកយុត្តិធម៌សម្រាប់លោក Lee ប៉ុន្តែថា វាបានបិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹង Syed បានជាប់គុក ២៣ ឆ្នាំសម្រាប់ការសម្លាប់នេះ។ លោកស្រីបានបន្តថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តិ៍ DNA បន្ថែមដោយមិនរាប់បញ្ចូល Syed ជាជនសង្ស័យក្នុងការច្របាច់កអ្នកនាង Lee ដែលលោក Syed បានណាត់ជួប។

លោកស្រីMosby បាននិយាយក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានថា ករណីនេះចប់ហើយ ចំណែកការិយាល័យ របស់លោកស្រីបានសម្រេចចិត្ត បិទការចោទប្រកាន់ បន្ទាប់ពីទទួលបានលទ្ធផលកាលពីថ្ងៃសុក្រ នៃការធ្វើតេស្តិ៍ DNA លើសំពត់ ខោ អាវ និងស្បែកជើងរបស់អ្នកនាង Lee ធ្វើឡើងដោយប្រើបច្ចេកទេស ទំនើបជាងពេលដែលភស្តុតាង ក្នុងសំណុំរឿងត្រូវបានធ្វើតេស្តិ៍ដំបូង។

នាងបានបន្ថែមថា ទោះបីជាមិនមាន DNA ត្រូវបានរកឃើញពីសំពត់ ខោ ឬអាវធំក៏ដោយ ប៉ុន្តែខ្លះត្រូវបានគេរកឃើញពីស្បែកជើងរបស់អ្នកនាង Lee ហើយអ្វីដែលគួរឲ្យទាក់ទាញបំផុត នោះគឺ Adnan Syed DNA របស់លោកត្រូវបានដកចេញ ។

លោកស្រី Mosby បានអះអាងថា ទោះបីជារដ្ឋបាលរបស់លោកស្រី មិនទទួលខុសត្រូវចំពោះការឈឺចាប់ដែលកើតមានលើគ្រួសារ អ្នកនាង Hae Min Lee ឬការកាត់ទោសខុស របស់លោក Syed ក៏ដោយ ក្នុងនាមជាអ្នកតំណាង របស់ស្ថាប័ន វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការទទួលស្គាល់ និងសុំទោសដល់ក្រុម គ្រួសាររបស់អ្នកនាង Hae Min Lee និងលោក Adnan Syed មេធាវីរបស់ Syed គឺ Erica Suter បានអបអរសាទរ ចំពោះព័ត៌មាននេះ ដោយកត់សម្គាល់ថា លោកSyed មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការនិយាយអំពីរឿងនេះ ជាសាធារណៈនៅឡើយទេ ៕

Most Popular

To Top