ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី លោក Mahathir អាយុ ៩៧ ឆ្នាំ នឹងឈរឈ្មោះក្នុងការបោះឆ្នោត នៅម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ លោក Mahathir Mohamad អតីតមេដឹកនាំប្រទេសម៉ាឡេស៊ីមានអាយុ ៩៧ឆ្នាំ បានប្រកាស ជាផ្លូវការថា លោកនឹងការពារកៅអី របស់លោកក្នុងការបោះឆ្នោតសកល ដែលរំពឹងទុកនៅខែក្រោយ ទោះបីជាលោកនឹងមិននិយាយថា តើលោកនឹងក្លាយជានាយករដ្ឋមន្ត្រី ជាលើកទី៣ ប្រសិនបើលោកសម្ព័ន្ធភាពនយោបាយឈ្នះ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

លោក Mahathir បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងមិនបានសម្រេចចិត្តថា អ្នកណានឹងក្លាយជា នាយករដ្ឋមន្ត្រីនោះទេ ព្រោះបេក្ខជននាយករដ្ឋមន្ត្រី គឺពាក់ព័ន្ធតែប៉ុណ្ណោះ ប្រសិនបើយើងឈ្នះ ។ បើដូច្នេះមែន លោកនឹងក្លាយជាបេក្ខភាព ចាស់ជាងគេបំផុតមិនធ្លាប់មាន សម្រាប់តំណែងនេះ ដែលមានអាណត្តិ៥ឆ្នាំ ។

នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានរំលាយសភាកាលពីថ្ងៃចន្ទសម្រាប់ការស្ទង់មតិដោយរុញច្រានឲ្យមានការគាបសង្កត់ពីគណបក្ស United Malays National Organisation របស់លោក ដែលសង្ឃឹមថា នឹងទទួលបានជ័យជម្នះធំដោយខ្លួនឯង ចំពេលមានជម្លោះជាមួយសម្ព័ន្ធមិត្ត ក្នុងសម្ព័ន្ធកំពុងកាន់អំណាច ។ គណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងជួបប្រជុំគ្នានៅថ្ងៃទី ២០ ខែតុលា ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតត្រូវតែធ្វើឡើង ក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីការរំលាយសភា ។

លោក Ismail Sabri បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកនេះបានឃើញការវិវឌ្ឍន៍ មិនធ្លាប់មានពីមុនមក បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ ២០១៨ រួមទាំងភាពមិនប្រាកដប្រជាផ្នែកនយោបាយ ជាមួយនឹងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី មួយចំនួន និងជំងឺរាតត្បាត COVID-19 ដែលរួមគ្នាបានធ្វើឲ្យប៉ះពាល់ដល់ស្ថាន ភាពសេដ្ឋកិច្ចសង្គម និងនយោបាយរបស់ប្រទេស ។

ចំណែកលោក Mahathir ក៏បាននិយាយថា លោកនឹងការពារកៅអីសភារបស់លោកនៅកោះ Langkawi។ លោកក៏បានព្រមានថា ការឈ្នះដោយគណបក្ស UMNOដែលកំពុងកាន់អំណាច អាចនឹងឃើញអតីតនាយករដ្ឋមន្ត្រី Najib Razak ត្រូវបានលើកលែងទោសឲ្យជាប់ពន្ធនាគារ៕

Most Popular

To Top