បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងផ្តល់ឱ្យអ៊ុយក្រែននូវ “យន្តហោះដ្រូនរាប់រយគ្រឿង” បន្ទាប់ពីរុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅទីក្រុងរបស់ខ្លួន ជាមួយនឹងយន្ដហោះដ្រូន kamikaze របស់អ៊ីរ៉ង់។
លោក Stoltenberg បានឲ្យដឹងក្នុងអំឡុង សន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំ រយៈពេលពីរថ្ងៃរបស់ រដ្ឋមន្ត្រីការពារជាតិណាតូថា “ណាតូ នឹងផ្តល់ឧបករណ៍ប្រឆាំងយន្តហោះដ្រូន ដល់អ៊ុយក្រែនជាមួយនឹង យន្តហោះដ្រូនរាប់រយគ្រឿង ដែលអាចជួយធ្វើឱ្យយន្តហោះដ្រូន ដែលផលិតដោយរុស្ស៊ី និងអ៊ីរ៉ង់ ដែលមិនមានប្រសិទ្ធភាព” និងដើម្បីពង្រឹងការគាំទ្រ សម្រាប់អ៊ុយក្រែន។

កាសែត Washington Post បានរាយការណ៍នៅពេលនោះថា ប្រទេសអ៊ីរ៉ង់ បានបញ្ជូនយន្តហោះដ្រូនដំបូងរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ក្នុងខែសីហា។ អ៊ុយក្រែនបានប្រើដ្រូនប្រយុទ្ធផលិត ដោយតួកគីក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ។
មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា យន្តហោះដ្រូន kamikaze របស់អ៊ីរ៉ង់ ដែលផ្ទុះដោយផលប៉ះពាល់ ត្រូវបានបាញ់ទម្លាក់កាលពីសប្តាហ៍មុន។ ពួកគេអាចផ្ទុកក្បាលគ្រាប់ទម្ងន់ប្រហែល ៨០ ផោន ហើយបានបំផ្ទុះម៉ាស៊ីន M777 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន The New York Times ប៉ុន្ដែទាំងរុស្ស៊ី និងអ៊ីរ៉ង់ បានបដិសេធចំពោះការប្រើដ្រូនបែបនេះ។

មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារតំបន់គៀវ និង Odesa ជាមួយនឹងយន្តហោះដ្រូន ដែលផលិតដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ប្រជាជនអ៊ីរ៉ង់នៅក្នុងទឹកដីកាន់កាប់ ដោយរុស្ស៊ីនៃអ៊ុយក្រែន កំពុងបណ្តុះបណ្តាលជនជាតិរុស្ស៊ី ពីរបៀបប្រើប្រាស់ប្រព័ន្ធ Shahed-136 ដែលអាចធ្វើការវាយប្រហារតាមអាកាស សង្គ្រាមអេឡិចត្រូនិក និងការកំណត់គោលដៅ។
លោក Stoltenberg ក៏បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូ បានបង្កើនការត្រៀមខ្លួនរបស់ខ្លួន នៅផ្នែកខាងមុខខាងកើតរបស់ខ្លួន ជាមួយនឹងក្រុមសមរភូមិជើងទឹកចំនួន៨ ពីសមុទ្របាល់ទិកទៅសមុទ្រខ្មៅ ដែលអាច “ពង្រីកបានយ៉ាងលឿន ដល់ទំហំកងពលតូច” ៕
ប្រែសម្រួល ឈូក បូរ៉ា
