ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS ពីរគ្រឿងរបស់រុស្ស៊ី បានធ្វើការហោះហើរ តាមកាលវិភាគមួយនៅពីលើដែនទឹក អព្យាក្រឹតនៃមហាសមុទ្រ ប៉ាស៊ីហ្វិក សមុទ្រ Bering និងសមុទ្រ Okhotsk ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើរមានរយៈពេលជាង ១២ម៉ោង ស្របតាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ ដែនអាកាស ហើយយន្តហោះ MiG-31 របស់រុស្ស៊ី បានអមដំណើរយន្ដហោះទម្លាក់គ្រាប់បែកទាំងពីរគ្រឿងនេះ។
ប្រភពបានបន្ថែមថា ក្នុងអំឡុងពេលបេសកកម្មនាវិក នៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS បានអនុវត្តការបញ្ចូលប្រេង នៅក្នុងអំឡុងពេល នៃការហោះហើរផងដែរ ៕