ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចំអកឲ្យរុស្ស៊ីថា កំពុងប្រើអាវុធចាស់ៗ ក្នុងសង្គ្រាម ដែលកំពុងអូសបន្លាយ

គៀវ៖ អ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានដកកាំភ្លើងប្រឆាំងយន្តហោះ ដែលមានអាយុ ៧០ឆ្នាំចេញពីឃ្លាំងស្ដុក ដោយចំអកឱ្យប្រទេសនេះ ហាក់ដូចជាត្រូវងាកទៅរកអាវុធចាស់ៗ នៅក្នុងសង្គ្រាមដែលកំពុងបន្ត។

ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី កំពុងទទួលបានកាំភ្លើង ប្រឆាំងយន្តហោះ AZP-57 ដែលមានអាយុ ៧០ឆ្នាំពីឃ្លាំងរបស់ខ្លួន” ហើយដោយមានការផ្គត់ផ្គង់ពីលោកខាងលិចបន្ថែម លើសពីប្រព័ន្ធ AZP-57 របស់រុស្ស៊ី អ៊ុយក្រែន មានទំនុកចិត្ដក្នុងការបោះ​ជំហាន​ ទៅ​អនាគត​លើសង្គ្រាមមួយនេះ”។

បណ្ដាញ ធ្វីតធឺ បានរួមបញ្ចូលវីដេអូ ដែលបង្ហាញពីអ្វីដែលសន្មតថា កាំភ្លើងប្រឆាំងយន្ដហោះធុន AZP-57 ជាច្រើនត្រូវបានផ្ទុកនៅលើឡាន ដែលចតខណៈពេលដែលបុរសជាច្រើន ត្រូវបានគេឮថា កំពុងពិភាក្សាគ្នាអំពីអាវុធ។

ខណៈពេលដែលកងទ័ព របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឈមមុខនឹងការជឿនលឿន របស់អ៊ុយក្រែន នៅលើមុខជាច្រើននៃសង្រ្គាម វាក៏ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមជាមួយនឹងស្តុកអាវុធ និងឧបករណ៍កាន់តែទាប។

គួរបញ្ចាក់ថា ការនាំយកកាំភ្លើងធុន AZP-57 មកវិញ ប្រសិនបើជាការពិត អាចជាសញ្ញាថាប្រទេសរុស្ស៊ី កំពុងមានកម្រិតទាបចំ ពោះម៉ូដែលប្រឆាំងយន្តហោះបច្ចុប្បន្នរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top