ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ នៅពីក្រោយ COVID ៖ វ៉ាក់សាំងការពារមហារីក អាចចេញបាននៅឆ្នាំ ២០៣០

អាល្លឺម៉ង់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ស្ថាបនិក BioNTech ដែលទទួលខុសត្រូវ ចំពោះវ៉ាក់សាំងមេរោគ Covid សង្គ្រោះជីវិត ឥឡូវនេះបានត្រឡប់មកវិញ ជាមួយនឹងការរកឃើញថ្មី ដើម្បីបំផ្លាញកោសិកាមហារីក ។

អ្នកបង្កើត BioNTech និយាយថា វ៉ាក់សាំងដែលព្យាបាលជំងឺមហារីកអាចទទួលបាន សម្រាប់អ្នកជំងឺនៅដើមទសវត្សរ៍ក្រោយ ។ អ្នកវិទ្យាសាស្ត្រកំពុង ព្យាយាមប្រើពាក្យ “ព្យាបាល” វ៉ាក់សាំងមហារីកកំពុងដំណើរ ការអាចមាន សក្តានុពលក្នុងការព្យាបាល និងប្រឆាំងកោសិកាមហារីក យ៉ាងសំខាន់។
សាស្រ្តាចារ្យ Ugur Sahin និង Ozlem Tureci បានរកឃើញរបកគំហើញថ្មី ក្នុងការព្យាបាលកោសិកាមហារីក ដោយ ពួកគេសន្មតថា ជាការងារមុន របស់ពួកគេ លើវ៉ាក់សាំង COVID។ អ្នកទាំង២ ពីមុនបានធ្វើការរួមគ្នា ដើម្បីត្រួសត្រាយផ្លូវព្យាបាលជំងឺមហារីក ដែលតម្រូវ តាមអ្នកជំងឺម្នាក់ៗ ដោយបាន សហការបង្កើត BioNTech ជាមួយគ្នានៅទីក្រុង Mainz ប្រទេសអាល្លឺម៉ង់កាលឆ្នាំ ២០០៨ ។

ក្រុមប្តី-ប្រពន្ធ ដែលបានបង្កើតវ៉ាក់សាំង Pfizer ដោយជោគជ័យ បាននិយាយថា វឌ្ឍនភាពរបស់ពួកគេ ក្នុងអំឡុងពេលរាតត្បាត លើការប្រើប្រាស់ បច្ចេកវិទ្យា mRNA ផ្តល់មកវិញនូវការងារមហារីករបស់យើង ។ ខណៈដែលវ៉ាក់សាំងធម្មតា មានផ្នែកតូចមួយ នៃមេរោគប្រើសម្រាប់ការចាក់ថ្នាំបង្ការ នោះ mRNAs ពិសេសប្រើតែលេខកូដហ្សែន របស់មេរោគប៉ុណ្ណោះ ។

មុខងារនេះមានមុខងារស្រដៀងគ្នា នឹងការចាក់បញ្ចូលទៅក្នុងរាងកាយធ្វើឲ្យ រាងកាយផលិតអង់ទីហ្សែន និងបង្កើតប្រព័ន្ធការពារប្រឆាំងនឹងជំងឺ ។​ សាស្រ្តាចារ្យ Tureci បានអត្ថាធិប្បាយថា ការវិវឌ្ឍន៍វិទ្យាសាស្ត្រទាំងនេះបានធ្វើឲ្យនិយតករសិក្សាអំពីវ៉ាក់សាំង mRNA និងវិធីដោះស្រាយជាមួយពួកគេ ហើយនេះនឹងបង្កើនល្បឿនវ៉ាក់សាំងមហារីក ៕

Most Popular

To Top