បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមហ៊ុន Amazon បានកំពុងរៀបចំកិច្ចការងារ ក្នុងការកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់កន្លែង ក្នុងពេលដែលតួលេខ នៃការលក់ធ្លាក់ចុះខ្លាំង និងកំពុងបង្កើនតក្តីព្រួយបារម្ភ ជាពិសេសទៅលើបញ្ហាវិបត្តិសេដ្ឋកិច្ច។
របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយបណ្តាញសារព័ត៌មានជាច្រើន បានចេញផ្សាយនោះ Amazon គឺនឹងអាចកាត់បន្ថយបុគ្គលិក សរុបដល់ទៅ៣ភាគរយឬត្រូវជា១០០០០នាក់ នៅទូទាំងប្រទេស និងព្រមទាំងលុបចោលការិយាល័យ មិនចាំបាច់មួយចំនួនដូចជា Personal Device និង E-commerce ផងដែរ។
ទោះបីជាយ៉ាងណាក្តី Amazon មិនបានធ្វើការឆ្លើយតបទៅនឹងការសាកសួរបន្ថែម ដោយក្រុមអ្នកសារព័ត៌មានទេ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់អាមេរិកដូចជា Twitter និង Facebook ក៏បានប្រកាសបណ្តេញបុគ្គលិក ចេញជាច្រើនពាន់នាក់ដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី