ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រដោះស្រាយ អាថ៌កំបាំងនៅពីក្រោយ ការលិចនាវាចម្បាំងសតវត្សរ៍ទី ១៧ រកឃើញនៅឆ្នេរ Sussex

អង់គ្លេស៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា បំណែកនេះត្រូវបានគេរកឃើញកាលពី ៤ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថា មានសារសំខាន់ខ្លាំងណាស់ ដែលត្រូវបានផ្តល់ការ ការពារកម្រិតខ្ពស់បំផុត ដោយអ្នកជំនាញនិយាយថា វាអាចផ្តល់នូវព័ត៌មានជាច្រើនអំពី កប៉ាល់ហូឡង់ត្រូវបានសាងសង់។

អ្នកវិទ្យាសាស្ត្របានដោះស្រាយ អាថ៌កំបាំងនៃអត្តសញ្ញាណ របស់នាវាចម្បាំងហូឡង់សតវត្ស១៧ ដែលបានលិចនៅឆ្នេរសមុទ្រ នៃចក្រភពអង់គ្លេស ខណៈដែលកំពុងផ្ទុកបន្ទះថ្មម៉ាបអ៊ីតាលីដ៏ល្អ។ ការលិចលង់កាលឆ្នាំ ១៦៧២ ហើយត្រូវបានគេរកឃើញនៅឆ្នាំ ២០១៩ នៅឆ្នេរសមុទ្រ Sussex រហូតមកដល់ពេលនេះវាត្រូវបានគេស្គាល់ថា ជា “Unknown Wreck off Eastbourne” ។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះអ្នកវិទ្យាសាស្ត្របាន កំណត់អត្តសញ្ញាណបំណែក ដែលលិចនោះថា ជានាវាចម្បាំងហូឡង់ Klein Hollandia ។ កប៉ាល់នេះត្រូវសាងសង់កាលឆ្នាំ ១៦៥៦ និងជាកម្មសិទ្ធិរបស់ Admiralty of Rotterdam កប៉ាល់នេះត្រូវបានចូលរួម ការប្រយុទ្ធសំខាន់ៗទាំងអស់ ក្នុងសង្គ្រាមអង់គ្លេស-ហូឡង់ទី២ពីឆ្នាំ ១៦៦៥ ដល់ ១៦៦៧ ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អ្នកឯកទេសមកពីប្រទេសអង់គ្លេសប្រវត្តិសាស្ត្រ ទីភ្នាក់ងារបេតិកភណ្ឌវប្បធម៌ នៃប្រទេសហូឡង់ និងសមាគមបុរាណវិទ្យា Nautical បានធ្វើការលើការកំណត់អត្តសញ្ញាណកប៉ាល់នេះ។ ពួកគេបានប្រើភស្តុតាង ពីការប្រមូលបានពីការខូចខាត ព្រមទាំងការស្រាវជ្រាវបណ្ណសារ និងការវិភាគអំពីសំណាកឈើ។

អ្នកជំនាញនិយាយថា ស្ថានភាពនៃឧបទ្ទវហេតុនេះ គឺគួរឲ្យកត់សម្គាល់ ហើយអាចផ្តល់នូវព័ត៌មានជាច្រើន អំពីរកប៉ាល់ហូឡង់នៅសតវត្សរ៍ទី ១៧ ត្រូវបានសាងសង់ និងសកម្មភាពរបស់នាវាចម្បាំង ក្នុងអំឡុងពេលធ្វើដំណើរចុងក្រោយរបស់វា។ រដ្ឋមន្ត្រីបេតិកភណ្ឌ Lord Parkinson បាននិយាយថា ការកំណត់អត្តសញ្ញាណផ្តល់នូវ ការមើលឃើញត្រឡប់ទៅសតវត្សទី ១៧ ដោយផ្តល់ឲ្យយើងនូវឱកាស ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្ត ដែនសមុទ្រនៃសម័យកាលនេះ និងដើម្បីស្វែងរកកំណប់ទ្រព្យ ស្ថិតនៅក្រោមទឹករាប់រយឆ្នាំ ៕

ដោយ៖ លី ភីលីព

Most Popular

To Top