ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាចិន ដាក់សញ្ញាប្រកាស អាសន្នកម្រិតខ្ពស់

បរទេស ៖ យោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ របស់កងកម្លាំងយោធា របស់ប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃម្សិលមិញនេះថា យន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរ កាត់ទៅនឹងច្រកសមុទ្រកោះតៃវ៉ាន់គឺ ជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ស្ថេរភាពនៅក្នុងតំបន់។

យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំង និងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹក បានធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែន កោះតៃវ៉ាន់ និងដែនអធិបតេយ្យភាពរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ។

ជាការឆ្លើយតបចិន បានប្រើប្រាស់យន្តហោះ Su-27 ដើម្បីធ្វើការតាមឃ្លាំ មើលយន្តហោះចម្បាំងមួយនេះ ហើយតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ កងកម្លាំង ទ័ពចិនលោក Shi Yi បានពោលថា ៖ វាជាចេតនាធ្វើឱ្យខូចស្ថានការណ៍ ស្ថេរភាពក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព ។

ទោះបីជាយ៉ាងណាក្តីលោក​បាន​បន្ថែមទៀត​ថា កងកម្លាំងយោធា​ចិន​បានសម្រេចចិត្តបើកការត្រៀម ខ្លួនយ៉ាង​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត ​ក្នុង​ការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top