ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារដោយ មីស៊ីលសាជាថ្មីនៅស៊ីរី

បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានបើការវាយប្រហារដោយមីស៊ីល សាជាថ្មីទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ភាគខាងជើងនៃខេត្តAleppo ។

ប្រភពដដែលបានឲ្យដឹងដែរថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី ទោះបីជាយ៉ាងណាក្តីបានរារាំងបានជោគជ័យនូវ មីស៊ីលដែលបានវាយប្រហារចេញពីប្រទេសអ៊ីស្រាអ៊ែល ផងដែរប៉ុន្តែមួយចំនួនទៀតបាន វាយប្រហារចូលដល់ទីក្រុង Aleppo ហើយជាក់ស្តែងសំលេងផ្ទុះបានលឺកងរំពងពេញទីក្រុងផងដែរ។

ក្នុងនោះផងដែរក្រុមឃ្លាំមើលសិទ្ធ មនុស្សនៅក្នុងប្រទេសស៊ីរី ក៏បានអះអាងដូចគ្នាដែរថា ពួកគេបានលឺសំលេងផ្ទុះនៅពាសពេញទីក្រុង Aleppo ហើយជឿជាក់ថាទាំងនោះគឺជាមីស៊ីល របស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែមកទល់ពេលនេះគេនៅពុំទាន់បានបញ្ជាក់ លំអិតទេថាចំនួននៃ អ្នកបាត់បង់ជីវិតនិង រងរបួសមានប៉ុន្មាននៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top