បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា មេធាវីរបស់គាត់បានថ្លែងកាលពីថ្ងៃពុធថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ កំពុងរៀបចំឯកសារដើម្បីព្រាងសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែនៅគ្រានោះដែលឯកសារនឹងត្រូវដាក់ជូនតាមឆន្ទានុសិទ្ធិរបស់គាត់ ។
លោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសថៃឡង់ដ៏ វិញកាលពីសប្តាហ៍មុន បន្ទាប់ពីបានចំណាយពេលអស់១៥ ឆ្នាំនៅបរទេសក្នុងការនិរទេសខ្លួនឯង ហើយក្រោយពីចុះចតក្នុងយន្តហោះឯកជន គាត់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដើម្បីដាក់ទោស៨ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ដែលនៅសេសសល់តាំងពីកាន់អំណាច ។
នៅប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់របស់គាត់ លោក Srettha Thavisin មកពីគណបក្សភឿថៃដែលគាំទ្រដោយគ្រួសារ ស៊ីណាវ៉ាត្រា បានឆ្លងកាត់ការបោះឆ្នោតសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដោយជំរុញឱ្យមានការរំពឹងទុកថា លោក ថាក់ស៊ីនបានចុះកិច្ចព្រមព្រៀងជាមួយអតីតសត្រូវរបស់គាត់ក្នុងចំណោមបក្សពួកយោធាអភិរក្សនិយម និងរាជានិយមរបស់ប្រទេស នេះដែលបានទម្លាក់រដ្ឋាភិបាលរបស់គាត់នៅក្នុង ឆ្នាំ២០០៦ និង២០១៤ ។
លោក ថាក់ស៊ីន និងគណបក្សភឿថៃ បានបដិសេធចំពោះករណីរឿងនេះ ។
នៅយប់ដំបូងនៅក្នុងប្រទេសថៃឡង់ដ៏ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ដោយមានបញ្ហាឈឺក្នុងទ្រូង និងលើសឈាម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា