ព័ត៌មានអន្តរជាតិ

ឧបករណ៍ស្ទាក់ចាប់ របស់រុស្ស៊ី បំផ្លាញយន្តហោះគ្មាន មនុស្សបើក Switchblade ផលិត ដោយសហរដ្ឋអាមេរិក

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូ ដែលបង្ហាញពីប្រព័ន្ធប្រឆាំង យន្តហោះរយៈចម្ងាយខ្លី Tor-M2 ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក Switchblade kamikaze ផលិតដោយសហរដ្ឋអាមេរិក ដែលដាក់ពង្រាយ ដោយកងកម្លាំងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណែប្រែ ‘M2’ គឺជាប្រភេទ ចុងក្រោយបំផុត នៅក្នុងគ្រួសារប្រព័ន្ធប្រឆាំង យន្តហោះ Tor ដែលមានសមត្ថភាពភ្ជាប់គោលដៅ លើការផ្លាស់ប្តូរ ជាជាងបន្ទាប់ពីការ ដាក់ពង្រាយនៅស្ថានី។ នេះធ្វើឱ្យវាមានប្រសិទ្ធភាព ក្នុងការការពារជួរឈរ របស់យោធា ។

វីដេអូថ្មីបង្ហាញពីលក្ខណៈពិសេស របស់ប្រព័ន្ធអាវុធស្វ័យប្រវត្តិខ្ពស់ និងរួមបញ្ចូលឧទាហរណ៍ នៃការប្រើប្រាស់ដ៏ជោគជ័យ របស់វាប្រឆាំងនឹងយន្តហោះ AeroVironment Switchblade ដែលផលិតដោយសហរដ្ឋអាមេរិក ។

ឧបករណ៍ស្ទាក់ចាប់កម្រិតខ្ពស់ ដែលប្រើដោយប្រព័ន្ធរុស្ស៊ី មានប្រសិទ្ធភាពប្រឆាំង នឹងការគំរាមកំហែង ពីលើអាកាសគ្រប់ប្រភេទ ចាប់ពីយន្តហោះគ្មានមនុស្ស បើកប្រភេតឃ្លាំមើល រហូតដល់គ្រាប់រ៉ុក្កែត ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top