ព័ត៌មានអន្តរជាតិ

លោក Elon Musk ចូលរួមការពិភាក្សា អំពីអន្តោប្រវេសន៍ របស់អាមេរិកនៅព្រំដែន រដ្ឋតិចសាស់ និងម៉ិកស៊ិក

ប្រភព៖ AFP

រដ្ឋតិចសាស់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មហាសេដ្ឋី Elon Musk បានចូលរួមការជជែកដេញ ដោលផ្នែកអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានទៅទស្សនកិច្ច នៅព្រំដែនរដ្ឋតិចសាស់ ជាមួយម៉ិកស៊ិក ដើម្បីជួបជាមួយអ្នកនយោបាយ ក្នុងស្រុក និងអ្នកអនុវត្តច្បាប់ និងទទួលបានអ្វី ដែលគាត់ហៅថា ជាទិដ្ឋភាព “មិនត្រង” នៃស្ថានភាព ។

ដំណើរទស្សនកិច្ច របស់លោក Musk បានកើតឡើង នៅពេលជនចំណាកស្រុក រាប់ពាន់នាក់បានធ្វើដំណើរ ទៅកាន់ភាគខាងជើង នៃប្រទេសម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ តាមរថភ្លើង និងឡានក្រុង បន្ទាប់មកបានឆ្លងកាត់ព្រំដែន សហរដ្ឋអាមេរិកទៅកាន់រដ្ឋតិចសាស់ អារីហ្សូណា និងកាលីហ្វ័រញ៉ា ក្នុងការកើនឡើងនៃការមកដល់ នៃអ្នកស្វែងរកសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក ។

ការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅជុំវិញទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា និង ទីក្រុងជាប់ព្រំដែនតិចសាស់នៃ El Paso និង Eagle Pass កើតឡើងបន្ទាប់ពីមានការ រំជើបរំជួលក្នុងការឆ្លងកាត់ព្រំដែន គ្មានការអនុញ្ញាត បន្ទាប់ពីគោលនយោបាយ សិទ្ធិជ្រកកោនថ្មីដាក់ដោយរដ្ឋបាល ប្រធានាធិបតីប្រជាធិបតេយ្យ លោក Joe Biden ដើម្បីបង្អាក់សកម្មភាពបែបនេះ ។

លោក Musk បានទៅទស្សនា Eagle Pass ជាកន្លែងដែលជនចំណាកស្រុកជាច្រើននាក់បានដើរឆ្លងកាត់ Rio Grande ក្បែរស្ពានផ្លូវដែកក្នុង Eagle Pass ដោយមិនមានការរារាំងដោយខ្សែលួសឡាម ដាក់នៅតាមច្រាំងទន្លេដោយឆ្មាំជាតិរដ្ឋតិចសាស់។

លោក Musk ស្លៀកពាក់អាវយឺតពណ៌ខ្មៅ មួកខូវប៊យពណ៌ខ្មៅ និងវ៉ែនតាស្ទីល បែបអាកាសចរណ៍ លោក Musk បានជំរុញឲ្យមានវិធីសាស្រ្តពីរ យ៉ាងក្នុងការកែប្រែច្បាប់អន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិកក្នុងវីដេអូ Selfie បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម X ដែលពីមុនជា Twitter ដោយលោក បានទិញកាលពីខែមេសាឆ្នាំមុន ។

លោកបានអំពាវនាវ ឲ្យមានការអនុម័តផ្លូវច្បាប់ ឲ្យបានឆាប់រហ័សជាផ្នែកមួយ នៃប្រព័ន្ធអន្តោប្រវេសន៍ ស្របច្បាប់បានពង្រីកយ៉ាងខ្លាំង ដែលស្វាគមន៍ជនចំណាកស្រុក ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ខណៈការរារាំងការចូលសម្រាប់ អ្នកដែលបំពានច្បាប់ ។

លោក Musk បាននិយាយថា យើងចង់ធ្វើរឿងទាំងពីរនេះ គឺធ្វើឲ្យការធ្វើអន្តោប្រវេសន៍ស្របច្បាប់ និងបញ្ឈប់លំហូរ នៃមនុស្សមានបរិមាណច្រើន ដែលយើងកំពុងនាំទៅរកការដួលរលំនៃសេវាសង្គម ។ លោក Musk មានដើមកំណើតនៅអាហ្រ្វិកខាងត្បូង បានកត់សម្គាល់ពីឋានៈផ្ទាល់ខ្លួនរបស់លោកថា ជាជនអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិក ហើយបានហៅខ្លួនលោកថា ជាជនអន្តោប្រវេសន៍ ដែលគាំទ្រយ៉ាងខ្លាំង ៕
ដោយ៖លីភីលីព

Most Popular

To Top