ព្រុចសែល៖ អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា ប្រទេសជាសមាជិករបស់ខ្លួន មានបំណងផ្អាក ប្រតិបត្តិការនៃសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) ដើម្បីឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដកខ្លួនជាផ្លូវការចេញពីកតិកា សញ្ញាសំខាន់នៅម៉ោង ១២ រំលងអធ្រាត្រថ្ងៃអង្គារ។
សម្ព័ន្ធភាពយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានគាំទ្រដោយ “សម្ព័ន្ធមិត្តណាតូទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេស រុស្ស៊ីបានឲ្យដឹងថា បច្ចុប្បន្នទីក្រុងម៉ូស្គូ មិនឃើញលទ្ធភាព នៃការបញ្ចប់កិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ ជាមួយបណ្តា ប្រទេសណាតូ នោះទេ។ CFE ដែលដើមឡើយបានចុះហត្ថលេខា ក្នុងឆ្នាំ១៩៩០ ដោយសមាជិកណាតូ នៅពេលនោះ និងរដ្ឋសន្ធិសញ្ញាវ៉ារស្សាវ៉ាចំនួន៦ បានចូលជាធរមាន ក្នុងឆ្នាំ១៩៩២ ។
គួរបញ្ជាក់ថា កតិកាសញ្ញានេះមានគោល បំណងបង្កើតតុល្យភាព រវាងសម្ព័ន្ធភាពយោធាទាំងពីរ ដោយកំណត់ចំនួនអាវុធ និងសម្ភារៈយោធា ដែលភាគីទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំ៕
ប្រែសម្រួល ឈូក បូរ៉ា