ព័ត៌មានអន្តរជាតិ

យាន Curiosity Rover របស់ណាសាឈានដល់ចំណុចសំខាន់ បន្ទាប់ពីបើកបរបាន ៤,០០០ ថ្ងៃនៅលើភពអង្គារ

រូបភាពពី៖​ Courtesy of NASA/JPL-Caltech/MSSS

អាមេរិក៖ យោងតាមអង្គការអវកាសណាសារបស់អាមេរិក “NASA”បានឲ្យដឹងថា យានរុករកទំហំប៉ុនរថយន្តនេះមានកម្ពស់ប្រហែលកីឡាបាល់បោះ ហើយប្រើដៃប្រវែង ៧ ហ្វីត ឈុតឧបករណ៍វិទ្យាសាស្ត្រចំនួន ១០ កាមេរ៉ា ១៧ គ្រាប់ និងឡាស៊ែរដើម្បីប្រមូលគំរូថ្មនៅលើភពអង្គារ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

បន្ទាប់ពីរយៈពេល ១១ ឆ្នាំដើរជុំវិញភពស្ងួត និងស្ងាត់ជ្រងំនៃភពព្រះអង្គារ យាន Curiosity របស់ ណាសាបានឈានដល់ចំណុចសំខាន់ ក្រោយចំណាយពេលអស់ ៤០០០ថ្ងៃនៃភពអង្គារ ចាប់តាំងពីវាបានចុះចតលើភពផែនដីជាលើកដំបូងក្នុងខែសីហា ឆ្នាំ ២០២១ ។ យានរុករកក៏បានប្រមូលគំរូទី ៣៩ នៃផ្ទៃភពផែនដីនាពេលថ្មីៗនេះផងដែរ។

យោងតាមណាសានិយាយថា យាន Curiosity កំពុងសិក្សាថា តើភពអង្គារធ្លាប់មានសមត្ថភាពទ្រទ្រង់ជីវិតអតិសុខុមប្រាណឬអត់ ដើម្បីធ្វើដូច្នេះ យានរុករកកំពុងធ្វើដំណើរឡើងលើមូលដ្ឋានភ្នំ Sharp កម្ពស់ ៣ ម៉ាយ ជាកន្លែងស្រទាប់នៃភពផែនដីអាចប្រាប់អ្នកវិទ្យាសាស្ត្រពីរបៀបដែលអាកាសធាតុរបស់វាបានផ្លាស់ប្តូរតាមពេលវេលា។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា គំរូចុងក្រោយប្រមូលបានដោយយាន Curiosity នឹងបង្ហាញបន្ថែមទៀតអំពីអាកាសធាតុ និងទម្លាប់រស់នៅរបស់ភពអង្គារ។ តំបន់ដែលគំរូត្រូវបានប្រមូលមានឈ្មោះថា “Sequoia” បានផ្លាស់ប្តូរតាមពេលវេលា នៅពេលតំបន់នេះកាន់តែសម្បូរទៅដោយស៊ុលហ្វាតជាសារធាតុរ៉ែត្រូវបានបង្កើតឡើងពីទឹកអំបិលដែលហួត។

Ashwin Vasavada អ្នកវិទ្យាសាស្ត្រគម្រោង Curiosity នៅឯមន្ទីរពិសោធន៍ Jet Propulsion របស់ NASA នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងដឹកនាំបេសកកម្មថា គំរូនេះអាចជួយអ្នកវិទ្យាសាស្ត្ររកឃើញពីរបៀបអាកាសធាតុរបស់ភពផែនដីបានផ្លាស់ប្តូរនៅពេល វារីងស្ងួត។

ប្រភេទនៃសារធាតុរ៉ែស៊ុលហ្វាត និងកាបូនដែលឧបករណ៍របស់ Curiosity បានរកឃើញក្នុងឆ្នាំចុងក្រោយនេះ ជួយយើងឲ្យយល់ពីអ្វីដែលភពព្រះអង្គារមានតាំងពីយូរយារណាស់មកហើយ។ យើងបានទន្ទឹងរង់ចាំលទ្ធផលទាំងនេះអស់ជាច្រើនទសវត្សរ៍មកហើយ ហើយឥឡូវនេះ Sequoia នឹងប្រាប់យើងបន្ថែមទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top