ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ការប្រគុំតន្ត្រីរបស់កំពូលតារា ចម្រៀងប៉ុប Taylor Swift ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Rio de Janeiro នៅថ្ងៃសៅរ៍នេះ ត្រូវបានផ្អាកនៅម៉ោងទី ១១ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានស្លាប់នៅក្នុងកម្មវិធីរបស់នាងមួយថ្ងៃមុន ចំពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសអាមេរិកខាងត្បូង។
ការពន្យារពេលនៃកម្មវិធី ‘Eras Tour’ របស់នាង Swift កើតឡើងនៅពេលប្រទេសប្រេស៊ីលប្រឈមនឹងសីតុណ្ហភាពបំបែកកំណត់ត្រាស្ថិតនៅក្នុងរលកកម្ដៅ៨បីនៃឆ្នាំរបស់ខ្លួន ពេញមួយខែមុនពេលចាប់ផ្តើមរដូវក្តៅជាផ្លូវការនៅអឌ្ឍគោលខាងត្បូង។ Inmet ជាវិទ្យាស្ថានឧតុនិយមជាតិរបស់ប្រទេសនេះ បានព្រមានពីហានិភ័យអាចកើតមានដល់អាយុជីវិត ដោយសារសីតុណ្ហភាពឡើងដល់ ៥ អង្សាសេ លើសពីមធ្យមភាគក្នុងរយៈពេលច្រើនជាង ៥ ថ្ងៃជាប់ៗគ្នា។
ការព្រមាននេះបានកើតឡើងនៅពេលតំបន់នេះបានកត់ត្រាសន្ទស្សន៍កម្ដៅ រួមបញ្ចូលទាំងសីតុណ្ហភាពនិងសំណើមគឺ ៥៩.៣ អង្សាសេនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ មាន ៩៥.៧ អង្សាសេ។ ស្ថានភាពធ្ងន់ធ្ងរត្រូវបានគេគិតថា បានរួមចំណែកដល់ការស្លាប់របស់ Ana Clara Benecides Machado ជាអ្នកគាំទ្រ Taylor Swift អាយុ ២៣ ឆ្នាំ បានដួលនៅ Estadio Olimpico Nilton Santos កាលពីថ្ងៃសុក្រ។
មន្ត្រីសុខាភិបាលបាននិយាយថា Machado បានស្លាប់បន្ទាប់ពីទទួលរងការគាំងបេះដូង ហើយថាការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុច្បាស់លាស់។ របាយការណ៍បាននិយាយថា អ្នកប្រគុំតន្ត្រីរាប់ពាន់នាក់នៅកន្លែងប្រគុំតន្ត្រីអាចផ្ទុក ៦០,០០០នាក់ក៏ត្រូវបានព្យាបាលសម្រាប់រោគសញ្ញានៃការខះជាតិទឹកកាលពីថ្ងៃសុក្រផងដែរ។
នាង Swift បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្ញុំកំពុងសរសេររឿងនេះពីបន្ទប់សម្លៀកបំពាក់របស់ខ្ញុំនៅកីឡដ្ឋាន ខណៈនាងបានប្រកាសថា កម្មវិធីនៅថ្ងៃសៅរ៍ត្រូវបានបិទក្នុងរយៈពេលខ្លីមុនពេលវាចាប់ផ្តើម។ ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីពន្យារពេលការសម្តែងនៅយប់នេះ ដោយសារតែសីតុណ្ហភាពខ្លាំងនៅទីក្រុង Rio៕ ដោយ៖លី ភីលីព