សិល្បៈ និង កម្សាន្ត

វៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៨ សម្រាប់ដំណើរប្រគុំតន្ត្រីរបស់នាង Taylor Swift

រូបភាពពី៖​ AFP

វៀតណាម៖ យោងតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទេសចរណ៍ Klookបានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៨ ដែលបានលក់កញ្ចប់ទេសចរណ៍សិង្ហបុរី ចំនួនច្រើនបំផុតសម្រាប់ការប្រគំតន្ត្រីនាពេលខាងមុខរបស់តារាចម្រៀងដ៏ល្បីអាមេរិក អ្នកនាង Taylor Swift នៅទីនោះ។

យោងតាមស្ថិតិរបស់ Klook បានឲ្យដឹងថា កញ្ចប់ដំណើរកម្សាន្តរួមរួមមានសំបុត្រ ២ សម្រាប់កម្មវិធី និងការស្នាក់នៅមួយយប់នៅសណ្ឋាគារផ្កាយ៤ ឬផ្កាយ៥។តម្លៃសំបុត្រមានចាប់ពី ៤១១ដុលារ ដល់ ៣,៧៧៣ ដុល្លារអាស្រ័យលើសណ្ឋាគារ។
គណនីជាង ៦០០,០០០ មកពីជុំវិញពិភពលោកបានតម្រង់ជួរដើម្បីទិញកញ្ចប់បន្សំនេះ។

ក្រុមហ៊ុនបានបន្ថែមថា កញ្ចប់ត្រូវបានលក់អស់ក្នុងរយៈពេលតិចជាង៦ ម៉ោង។
ក្នុងចំណោមអ្នកបានទិញកញ្ចប់បន្សំនេះ ភាគច្រើនមកពីប្រទេសហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ចិន និងម៉ាឡេស៊ី។

លោក Nguyen Huy Hoang នាយកប្រតិបត្តិ នៃ Klook Vietnam បាននិយាយថា “ទេសចរណ៍តន្ត្រី” មិនមែនជាអ្វីដែលថ្មីនោះទេ ប៉ុន្តែកំពុងទទួលបានភាពល្បីល្បាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគច្រើន នៃអ្នកចូលរួមក្នុងវិស័យទេសចរណ៍តន្ត្រី គឺជាអ្នកធ្វើដំណើរឯករាជ្យជារឿយៗប្រឈមមុខនឹងបញ្ហាដូចជាការទិញសំបុត្រ និងការស្វែងរកកន្លែងស្នាក់នៅសមរម្យ។ កញ្ចប់ដំណើរកម្សាន្តរួមគ្នាដោះស្រាយបញ្ហាបែបនេះ។

លោកស្រី Dieu T មកពីទីក្រុង HCMC បាននិយាយថា ការទិញសំបុត្រតាមអ៊ីនធើណេត គឺពិបាកដោយសារតម្រូវការខ្ពស់ ហើយកន្លែងស្នាក់នៅក៏ខ្វះខាតក្នុងប្រទេសសិង្ហបុរី នៅពេលការសម្តែងធំៗដូចជា អ្នកនាង Taylor Swift កើតឡើង។

អ្នកនាងបានបន្តថា ខ្ញុំឃើញមនុស្សជាច្រើនត្រូវកក់បន្ទប់ស្នាក់នៅជាមួយគ្នា ដើម្បីសន្សំថ្លៃចំណាយ។
ដោយសារថ្លៃស្នាក់នៅខ្ពស់ពេក ខ្ញុំក៏សម្រេចចិត្តទៅដេកនៅផ្ទះមិត្តភ័ក្តិនៅប្រទេសសិង្ហបុរី ឬនៅអាកាសយានដ្ឋានក្រោយកម្មវិធី បន្ទាប់មកត្រលប់មកវៀតណាមវិញ។

អ្នកនាងបានបន្ថែមថា កញ្ចប់ដំណើរកម្សាន្តរួមគ្នាមានតម្លៃថ្លៃ ដោយសារពួកគេធ្វើឲ្យអ្នកធ្វើដំណើរស្នាក់ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ ឬផ្កាយ៥ ទោះបីជាសម្រាប់អ្នកដែលមិនអាចទទួលបានសំបុត្រតាមបែបប្រពៃណីក៏ដោយ វាគឺជាជម្រើសដែលអាចទុកចិត្តបាន។

“The Eras Tour” គឺជាដំណើរប្រគុំតន្ត្រីដែលកំពុងដំណើរការដោយតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាមេរិក Taylor Swift ។ ការបង្ហាញនៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ ២០២៤ នឹងក្លាយជាគោលដៅតែមួយគត់របស់ Swift នៅអាស៊ីអាគ្នេយ៍៕ ដោយ៖លី ភីលីព

Most Popular

To Top