ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ជាង១៩.០០០នាក់

Xinhua

ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១៩.៦៦៧នាក់ និងចំនួន៥២.៥៨៦នាក់ផ្សេងទៀត បានរងរបួស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការស្លាប់ និងរបួសរបស់ប៉ាឡេស្ទីន ពីការវាយឆ្មក់របស់អ៊ីស្រាអ៊ែលនៅតំបន់ West Bank បានកើនឡើងដល់៣០១នាក់ និងចំនួន៣.៣៦៥នាក់ ។

លោក Ashraf Al-Qedra អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងតំបន់ហ្គាហ្សា គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនចំនួន២១៤នាក់ត្រូវបានសម្លាប់ និង៣០០នាក់ផ្សេងទៀតបានរង របួសនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអ៊ែល ខណៈដែលជនរងគ្រោះមួយចំនួនធំ នៅតែស្ថិតនៅក្រោមគំនរ បាក់បែកនៅតំបន់ហ្គាហ្សា ដែលស្ថិតនៅភាគខាងត្បូង ។

លោក Al-Qedra បានចោទប្រកាន់កងទ័ពអ៊ីស្រាអ៊ែល ថា បានបំផ្លាញមន្ទីរពេទ្យដែលស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ស្ទ្រីប និងដាក់ពួកគេចេញ ពីសេវាជួយសង្គ្រោះ ។

លោកបានថ្លែងថា វិធានការនេះនឹងជម្លៀស មនុស្សចំនួន៨០០.០០០នាក់ និងនាំយកអ្នករបួសរាប់ពាន់នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកជំងឺរ៉ាំរ៉ៃ ត្រូវការផ្នែកសេវាសុខភាព ៕
សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top