ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ឧបត្ថម្ភទឹកប្រាក់ ២០ ពាន់លានយ៉េន ដល់ Samsung ដើម្បីសាងសង់រោងចក្រ ផលិតបន្ទះឈីប ក្នុងប្រទេសជប៉ុន

Kyodo

តូក្យូ ៖ ក្រសួងឧស្សាហកម្ម របស់ប្រទេសជប៉ុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកកូរ៉េខាងត្បូង Samsung Electronics Co នឹងទទួលបាន ប្រាក់ឧបត្ថម្ភរហូតដល់ ២០ ពាន់លានយ៉េន ដើម្បីសាងសង់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មី សម្រាប់ឧបករណ៍ ពាក់កណ្តាលចរន្ត កម្រិតខ្ពស់នៅជិតទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់រោង ចក្រនៅ Yokohama ដល់ក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេមួយ របស់ពិភពលោកជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជប៉ុន នៃការបង្កើនការផលិតបន្ទះឈីបក្នុងស្រុក។ ចំពេលមានភាពតាន តឹងភូមិសាស្ត្រ នយោបាយកាន់ តែខ្លាំងឡើងនៅអាស៊ី និងការប្រជែងគ្នា ផ្នែកបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិន ប្រទេសជប៉ុនកំពុងព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនសម្រាប់គ្រឿង អេឡិចត្រូនិក ដែលរដ្ឋាភិបាលបានកំណត់ថា ជាទំនិញសំខាន់ ដោយទាក់ទាញការ វិនិយោគពីក្រុមហ៊ុននៅបរទេស ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បាននិយាយនៅការិយាល័យ របស់លោកក្នុងអំឡុង ពេលកិច្ចប្រជុំវិស័យសាធារណៈ និងឯកជនក្នុងគោលបំណង ជំរុញការវិនិយោគថា ក្រុមហ៊ុនមកពីជុំវិញពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគនៅប្រទេសជប៉ុន ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម Ken Saito និង Masakazu Tokura ប្រធានសហព័ន្ធធុរកិច្ចជប៉ុន ត្រូវបានគេស្គាល់ថា លោក Keidanren រួមជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនបានចូលរួមជាមួយ Kishida ក្នុងកិច្ចប្រជុំនេះ។
ការវិនិយោគវត្ថុធាតុដើម ដោយក្រុមហ៊ុនបរទេស ដែលបច្ចុប្បន្នផ្តល់ ជំនួយដោយរដ្ឋាភិបាលជប៉ុនរួមមានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co នៅខេត្ត Kumamoto ក្រុមហ៊ុន Micron Technology Inc. នៅខេត្ត Hiroshima និង Western Digital Corp. នៅខេត្ត Mie ៕
ដោយ៖លី ភីលីព

Most Popular

To Top